វីរុស coronavirus ដែលកំពុងរាតត្បាតនៅចិន ពេលនេះបានទៅដល់អាមេរិកហើយ

មន្រ្តីសុខាភិបាលអាមេរិកនិយាយថា ពួកគេបានបញ្ជាក់ពីករណីដំបូងក្នុងប្រទេសចំពោះវីរុសថ្មី coronavirus ។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិកបាននិយាយនៅថ្ងៃអង្គារថា អ្នកជំងំម្នាក់នោះជាអ្នករស់នៅរដ្ឋវ៉ាស៊ីនតោន ហើយនៅពេលដែលគាត់វិលត្រឡប់មកពីទីក្រុងវូហានរបស់ប្រទេសចិនវិញ កាលពីថ្ងៃទី១៥ ខែមករា គាត់ក៏មានបញ្ហាមិនស្រួលខ្លួន។ ក្រុមមន្រ្តីនិយាយថា គាត់បានស្វែងរកការថែទាំនៅឯមន្ទីរពេទ្យបន្ទាប់ពីគាត់ធ្លាក់ខ្លួនឈឺ ហើយការធ្វើតេស្តមន្ទីរពិសោធន៍ត្រូវបានធ្វើឡើងដោយសារតែប្រវត្តិធ្វើដំណើរ និងរោគសញ្ញារបស់គាត់។

ក្រុមមន្រ្តីបាននិយាយថា អ្នកជំងឺកំពុងទទួលការព្យាបាលនៅដាច់ដោយឡែកពីគេ ហើយស្ថានភាពគាត់ពេលនេះគឺល្អប្រសើរ។ គួរឱ្យដឹងដែរថា ការផ្ទុះឡើងនៃជំងឺរលាកសួតបានចាប់ផ្តើមនៅទីក្រុងវូហាន ហើយរហូតមកដល់ពេលនេះចិនបានរាយការណ៍ថា មានអ្នកជំងឺច្រើនជាង ៣០០ករណី មកហើយ។ ចំណែកក្រុមមន្ត្រីអាមេរិកនិយាយថា ខ្លួនគ្រោងនឹងរឹតបន្តឹងការត្រួតពិនិត្យអ្នកដំណើរពីប្រទេសចិនបន្ថែមទៀត នៅអាកាសយានដ្ឋានក្នុងទីក្រុងឈីកាហ្គោ និងអាត្លង់តា ដោយសារថាថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិនកាន់តែកៀក ដូច្នេះចំនួនជនជាតិចិនចេញចូលកាន់តែច្រើន។ ការប្រុងប្រយ័ត្នស្រដៀងគ្នានេះក៏មានរួចហើយ នៅអាកាសយានដ្ឋាននៅញូវយ៉ក សាន់ហ្វ្រាន់ស៊ីស្កូ និងឡូសអេនជឺលេសនាពេលថ្មីៗនេះ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ