• ឃាតករដៃឆៅសម្លាប់មិត្តស្រី និងស្រ្តីរកស៊ីផ្លូវភេទជាច្រើននាក់ ត្រូវបានចាប់ខ្លួន នៅប្រទេសថៃ

    ថៃ៖ បុរសជាអ្នកមាន​ និងត្រូវជាកូនឃាតករម្នាក់ត្រូវបានប៉ូលិសថៃចាប់ខ្លួន ក្រោយគេបានរកឃើញឆ្អឹងមនុស្សជាច្រើនដុំនៅក្នុងស្រះក្នុងបរិវេណផ្ទះរបស់គាត់។ បុរសជនជាតិថៃដែលត្រូវបានប៉ូលិសចាប់ខ្លួនរូបនេះមានឈ្មោះថា Apichai Ongwisit មានអាយុ ៤០ឆ្នាំ ហើយកន្លងមកគាត់ទទួលបានមរតកយ៉ាងច្រើនពីឪពុកម្តាយរហូតក្លាយជាអ្នកមានលុយ និងមានឥទ្ធិពលម្នាក់ផងដែរ។ យ៉ាងណាក្តី លោក Apichai Ongwisit ត្រូវបានគេសង្ស័យថា បានប្រព្រឹត្តិនូវបទល្មើសជាច្រើន ជាពិសេសគឺករណីសម្លាប់មនុស្សស្រីតែម្តង។ ជាក់ស្តែង កាលពី ៦ខែមុននេះ មានមិត្តស្រីរបស់គាត់ម្នាក់ដែលមានឈ្មោះថា Warinthorn Chaiyachet អាយុ ២២ ឆ្នាំ បានបាត់ខ្លួន ហើយកន្លងមកមានទាំងមិត្តភក្តិ អតីតមិត្តស្រី និងស្រ្តីរកស៊ីផ្លូវភេទជាច្រើននាក់ ដែលធ្លាប់មានទំនាក់ទំនងជាមួយលោក Apichai Ongwisit ក៏ត្រូវបានគេកត់សម្គាល់ថា​ បានបាត់ខ្លួនជារឿយៗដែរ។

    លទ្ធផលនៃការស៊ើបអង្កេតបឋមគេបានរកឃើញភស្តុតាងថា លោក Apichai Ongwisit បានវាយសម្លាប់នាង Warinthorn Chaiyachet និងបានទម្លាក់សាកសពនាងចូលទៅក្នុងទឹកស្រះ។ យ៉ាងណាក្តី ក្នុងការរុករកក្នុងស្រះទឹកប៉ូលិសបានប្រទះឃើញបំណែកឆ្អឹងរហូតដល់ ២៩៨ ដុំដែលបំណែកទាំងនេះគឺស្មើនឹងមនុស្សយ៉ាងតិចក៏ ៣ នាក់ដែរ។ បើទោះជាយ៉ាងណាក្តីគេជឿថា មិនមែនមានតែមនុស្ស ៣ នាក់ទេ ដែលបានស្លាប់នៅក្នុងផ្ទះលោក Apichai Ongwisit នោះ ហើយពេលនេះគេកំពុងតែបូមស្រះនោះចេញទៀតផង ដើម្បីពិនិត្យឲ្យច្បាស់ថា តើមានមនុស្សប៉ុន្មាននាក់ហើយបានស្លាប់ក្នុងស្រះទឹកមួយនេះ។ សូមបញ្ជាក់ថា ឪពុករបស់លោក Apichai Ongwisit ត្រូវបានប៉ូលិសចាប់ខ្លួនកាលពីឆ្នាំ ១៩៨៣ ពីបទបានសម្លាប់ក្មេងស្រីអាយុ ១៥​ ឆ្នាំម្នាក់ផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ