• ស្លាប់២ រួចជីវិត១ ក្នុងហេតុការណ៍លិចទូកកណ្តាលទន្លេ នៅស្រុកបាភ្នំ

    ខេត្តព្រៃវែង៖ យុវជនម្នាក់ និងក្មេងប្រុសម្នាក់បានស្លាប់បាត់បង់ជីវិត នៅពេលដែលពួកគេ នាំគ្នាជិះទូកឆ្លងទន្លេ ហើយទូកបានលិចពេលទៅដល់កណ្តាលទន្លេ។ ហេតុការណ៍នេះ បានកើតឡើងកាលពីឲ រសៀថ្ងៃទី២០មករា នៅក្នុងដងទន្លេតូច ក្នុងភូមិថ្មី ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។

    ជនរងគ្រោះទាំង២នាក់ ទី១ឈ្មោះ បូ រស្មី ភេទប្រុស អាយុ១២ឆ្នាំ មានទីលំនៅក្នុង ភូមិកើតហេតុ ទី២ឈ្មោះ សេង ប៊ុនឃាង ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅក្នុងរាជធានីភ្នំពេញ។

    យោងតាមប្រភពពត៌មានពីសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះគឺជាមិត្តភក្តិនិងគ្នា ហើយមុនពេលកើតហេតុ ពួកគេរួមជាមួយមិត្តភក្តិម្នាក់ទៀតឈ្មោះ ពន្លក ម៉េង ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅឯរាជធានីភ្នំពេញ បាននាំគ្នាជិះទូកពីត្រើយខាងជើងទន្លេតូច ឆ្លងទៅត្រើយខាងត្បូង បំណងទៅលេងនៅទីនោះ ប៉ុន្តែពេលទៅដល់កណ្ដាលទន្លេ មិនដឹងយ៉ាងម៉េច ស្រាប់តែទូកពួកគេបានលិច ធ្វើអោយជនរងគ្រោះទាំង២នាក់ ដែលមិនចេះហែលទឹកផងនោះ បានលង់ទឹករហូតស្លាប់បាត់បង់ជីវិត ចំណែកជនរងគ្រោះ ពន្លក ម៉េង ចេះហែលទឹក បានខំប្រឹងហែលរហូតមកដល់ច្រាំង ទាំងភ័យស្លេកស្លាំង និងបានរត់ទៅហៅអ្នកស្រុក អោយមកជួយមិត្តភក្តិដែលលង់ទឹកភ្លាមៗដែរ ប៉ុន្តែទំរាំអ្នកស្រុកមកដល់ ចុះរាវរកឃើញ ពួកគេបានស្លាប់បាត់ទៅហើយ ទើបបានត្រឹមនាំយកសពមកប្រគល់អោយសាច់ញាតិ រៀបចំធ្វើបុណ្យតាមប្រពៃណីប៉ុណ្ណោះ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ