ចិន ២នាក់ ចាប់ថៅកែរោងចក្រជនជាតិចិនដូចគ្នា បម្រុងនឹងជំរិតតែត្រូវស្លាប់ដោយសារប្រើអំពើហិង្សាខ្លាំងពេក

(ខេត្តកណ្ដាល)៖បុរសជនជាតិចិនម្នាក់បានបាត់បង់ជីវិត នៅក្នុងរថយន្តដោយសារជនសង្ស័យ០២នាក់ចាប់វាយរួច ញាត់ចូលរថយន្តគេចខ្លួនកាលម៉ោង៨:៣០នាទីព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នៅក្នុងសហគ្រាស”ឌី លី សុី ស្វីត ឯ .ក”ភូមិជ្រៃមង្គល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ក្រុមជនដៃដល់ទាំង០២នាក់ជិះរថយន្តម៉ាកឡិចសុីស RX-470 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2L-8689 តែមិនទាន់ស្គាល់អត្តសញ្ញាណឡើយ។រីឯបុសរងគ្រោះក៏មិនទាន់ស្គាល់អត្តសញ្ញាណនោះដែរ គ្រាន់តែដឹងថា ជាថៅកែសហគ្រាសបានស្លាប់នៅក្នុងរថយន្ត។

តាមប្រភពបានឱ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះកំពុងស្ថិតនៅក្នុងសហគ្រាសស្រាប់តែក្រុមជនសង្ស័យ បើករថយន្តចូលទៅដល់រួចធ្វើសកម្មភាពចាប់ជនរងគ្រោះវាយអុកក្បាលទៅនឹងជញ្ជាំងរួចចាប់រុញបញ្ចូលទៅក្នុងរថយន្តហើយបើកចាកចេញទៅបាត់ស្រមោល។បន្ទាប់មក ក៏មានការរាយការណ៍ជូនសមត្ថកិច្ចបញ្ចេញកម្លាំងគ្រប់ ច្រកល្ហកដើម្បីស្វែងរករថយន្តតាមស្លាកលេខដែលមានអ្នកថតបាននោះ។

ប្រភពបន្តថារហូតដល់ម៉ោងប្រហែល១២ថ្ងៃត្រង់ទើបសមត្ថកិច្ច នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃស្វែងរកឃើញនិងដេញតាមចាប់បាននៅចំណុចជិតផ្សារអង្គភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យ០២នាក់ ជាជនជាតិចិន និងជនរងគ្រោះបានស្លាប់បាត់ទៅហើយ នៅក្នុងខ្លុបរថយន្ត ផ្នែកខាងក្រោយ។

បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចយកទៅសាកសួរនៅព្រហ្មទណ្ឌក្រសួងមហាផ្ទៃដើម្បីសួរនាំបន្ត ចំណែកសាកសព ត្រូវបាននាំយកទៅតម្កល់ទុកនៅវត្តទឹកថ្លា៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ