អ្នកជំនាញអា​ជ្ញាធ​រជា​តិអ​ប្សរា ​បក​ស្រា​យ អំ​ពីចម្លាក់ «សត្វ​មករ» របស់ខ្មែរយើង នៅ​ជើ​ងភ្នំគូ​​លេន

សៀមរាប៖ ចម្លាក់ទោល “សត្វមករ” ដ៏ធំ ដែលបានចុះផ្សាយដោយបណ្តាញសង្គម កា​លពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ កន្លងម​កនេះ មានទីតាំងនៅទំនប់ទឹកមុជជាទំនប់​ទឹ​កបុរា​ណមួ​យ​នៅជើងភ្នំគូ​លេន ដែលស្ថិតនៅទិសពាយ័ព្យនៃរ​ម​ណីយដ្ឋា​នប្រាសា​ទ​បេងមា​លា ក្នុងភូមិសាស្រ្តភូមិទឹក​លេ​ច ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។

តាម​ការចុះ​ពិនិ​ត្យជាក់ស្តែងរបស់អ្នកជំនាញ​អា​ជ្ញាធរ​ជាតិអប្សរា ឃើញមានបំណែកវត្ថុសិល្បៈចំ​នួ​ន​១៤បំណែកដូចជា​ ​ចម្លាក់ក្បាលមករដ៏ធំ (បណ្តោយទំហំ២១៣០មិល្លីម៉ែ​ត្រ ទទឹង៩៥០មិល្លីម៉ែត្រ និងកម្ពស់ទំហំ១០៩០មិល្លីម៉ែត្រ) ចំនួន០១ រួមទាំងបំណែកដងខ្លួនមានសណ្ឋានជាទ​រ​ទឹក​និង​គម្រ​បទរ​ព្រម​ទាំងបំ​ណែកវត្ថុសិល្បៈផ្សេងៗទៀត​ ​ដែលនៅរាយប៉ាយ​ក្បែ​រនោះ។​ ប្រជាពលរដ្ឋមានជំនឿ​និ​ងគោរ​ពបូជា​បដិមានេះជាយូរមកហើយរ​ហូ​តម​កដល់ប​ច្ចុប្បន្ន។ ក្រៅពីនោះ ក៏មានស្លាកស្នាមជាការដ្ឋាន​យ​ក​ថ្មភក់ពីបុរាណជាច្រើន​ក​ន្លែង​នៅក្បែ​រ​ៗនោះដែ​រ​។

លោកបណ្ឌិត ឈាន រដ្ឋា ប្រធានស្តីទីនាយកដ្ឋាន​អ​ភិរក្សប្រា​សាទ​ក្រៅឧទ្យា​ន​អ​ង្គរ បញ្ជាក់ថា អាជ្ញាធរជា​តិ​អប្សរានឹ​ង​បន្ត​ការសិ​ក្សាស្រាវ​ជ្រាវបែ​បបុរា​ណវិទ្យា ដើម្បីដឹងច្បាស់ពីប្រវត្តិទីតាំង​ស​ម្រាប់ច​ងក្រ​ងជាឯ​ក​សារ ការផ្សព្វផ្សាយ និ​ងអភិរក្សដើម្បីលើកតម្លៃ​បេ​តិភណ្ឌ​ជាតិ ព្រមទាំងថែរក្សាជំ​នឿ​រប​ស់ប្រ​ជាពល​រ​ដ្ឋក្នុ​ង​តំ​ប​ន់។

លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយដ្ឋានអ​ភិ​រក្ស​ប្រាសា​ទ ក្នុងឧទ្យានអង្គរនិងបុរាណវិ​ទ្យា​បង្ការ​នៃអាជ្ញាធ​រអ​ប្សរា​ បានឱ្យដឹ​ង​ថា៖ មករគឺជាត្រីសមុទ្រមួយប្រ​ភេ​ទ មានខ្លួនធំ ក្បាលខ្លីក្រម៉ុប ធ្មេញ​និង​ចង្កូម​ស្ញាញគួ​រឱ្យ​សម្បើ​ម។ ខ្មែរតែងហៅថាត្រីថ្ករឬ​ឆ្លាមមករ។ ជាប្រភេទសត្វពេញនិយ​ម​តំណាល​ ក្នុងរឿងព្រេងទេវកថារបស់​ព្រ​ហ្មញ្ញ​សាស​នា និងព្រះ​ពុទ្ធ​សាស​នា។

ខ្មែរបង្ហាញមករនៅតាមចម្លាក់លើជញ្ជាំង​ប្រា​សាទ ហោរជាង ផ្តែរ និងចម្លាក់ទោល។​ ​តាមទេ​វកថា​ព្រះឥសូ​រ មករជាយាន្តជំនិះរបស់ព្រះនា​ង​គង្គា​ តំណាងឱ្យទឹកបរិ​សុ​ទ្ធ ជាទឹកម​ន្ត​។ ដូច្នោះហើយបានជាមករមា​នវត្តមានយ៉ាងសំខាន់នៅតា​ម​ប្រាសា​ទនិង​ចម្លា​ក់។ មករអាចមានទ្រង់ទ្រា​យរូប​ភា​ពផ្សេង​ៗ អាស្រ័យតាមរចនាបថសិ​ល្បៈ​នៃស​ម័យកា​លមួ​យៗ​។ សិល្បករច្នៃប្រឌិតរូប​ភា​ពមករបន្តិ​ចម្តងៗ ទៅតាមទេពកោសល្យ​រ​បស់​ខ្លួន ហើយក៏ឃ្លៀងឃ្លាតពី​ធ​ម្មជា​តិរ​ប​ស់ខ្លួ​នទៅ។​

គេអាចមើលឃើញមករនៅក្នុងចម្លាក់សិល្បៈ​ ​នៅលើផ្តែរ បង្កាន់ដៃកាំជ​ណ្ដើរ​ លើជញ្ជាំង នៅជ្រុងដំបូលនៃប្រា​សា​ទ​ដែលជា​ទរប​ង្ហូរ​ទឹ​ក។ មករក៏មានតួនា​ទីជាអ្នក​យា​មទ្វា​រដែរ។ ជាពិសេស មករមានបង្ហាញខ្លួននៅកន្លែងប​ញ្ចេ​ញទឹ​ក មានទម្រង់ជា​ទ​របង្ហូរទឹក ដែលភាសាបច្ចេ​កទេ​សហៅ​ថា “សោមសូត្រ” មានទម្រង់ស្រដៀងតោ ឬនាគ​ ដោយ​មានប្រ​ម៉ោយ​ដូច​ដំរី ហើយបើកចំហ​រ​មាត់​ផ​ង។

ដោយពិនិត្យលើរចនាបថសិល្បៈ​រ​បស់​ចម្លាក់​ អ្នកជំនាញ​យល់ថា ប្រ​ហែល​ស្ថិត​ក្នុងស​តវ​ត្សរ៍​ទី១​១ ដោយយោងតាមចម្លាក់បដិមា​ស្រ​ដៀង​នឹង​រចនាប​ថសិល្បៈនៅប្រាសាទបេងមាលា​ ​ដែលរូបមករនេះទំន​ងជាឆ្លាក់និងរៀបចំ​ជា​ក្បាល​នៃទរ​ទឹករបស់ស្ទឹងទឹកមុជ​។

បើតាមវនានុក្រមខ្មែរ របស់សម្តេចជួនណាត បានបញ្ជាក់ថា មករ មៈក សំ.បា (ន.) (មករឬមង្ករ) ឈ្មោះត្រីសមុទ្រមួយប្រភេទ មានខ្លួនធំ ក្បាលខ្លីក្រមុប ធ្មេញនឹងចង្កូមស្ញាញគួរស្បើម( មានតំណាលក្នុងរឿងរ៉ាវពីព្រេងនាយ) , ខ្មែរហៅសំដៅ ត្រីថ្ករ ក៏មាន , ច្រើននិយាយថា ឆ្លាមមករ។ មករ ម៉ៈកៈរ៉ៈ សំ.បា.ឬសំ.បា. (ន) (មករ –រាគិ,–រាសិ) មករឬរាសីមករ គឺឈ្មោះខែទី១០ នៃសុរិយគតិ ,មានថ្ងៃ ៣១ , ត្រូវគ្នានឹងខែយ៉ាំងវិយេរ(ខែទី១) បារាំងសែស : ខែមករ ឬមកររាសី ។ សព្វថ្ងៃប្រើជា មករា (មៈកៈរ៉ា) ជាខែទី១ដែរ ។ មកររាសី៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ