• បុរសថ្លង់ម្នាក់ ប្ដឹងវេបសាយ PornHub ដោយសារមិនដាក់ subtitles ក្នុងវីដេអូក្តៅសាច់របស់ខ្លួន ធ្វើឲ្យគាត់ពិបាកមើល

    ជាទូទៅវីដេអូមួយចំនួនធំ ដែលមានការសន្ទនាជាភាសាបរទេសណាមួយនោះតែងមានបន្ថែមនូវអក្សរអង់គ្លេស ឬអក្សរជាតិរបស់ប្រទេសណាមួយ (subtitles) ដើម្បីផ្តល់ភាពស្រួលសម្រាប់ប្រជាពលរដ្ឋគ្រប់ជាតិសាសន៍នៅលើពិភពលោកអាចទស្សនាវីដេអូទាំងនោះដោយរីករាយ និងយល់អត្ថន័យកាន់តែច្បាស់លាស់។ យ៉ាងណាក្តី វីដេអូមួយចំនួនមិនត្រូវបានគេបន្ថែម subtitles ឡើយ ដូចជាវីដេអូរឿងអាសអាភាសជាដើម។ ព្រោះហេតុផលនេះហើយ ទើបមានបុរសជាមនុស្សថ្លង់ម្នាក់បានដាក់ពាក្យប្តឹងទៅកាន់គេហទំព័រសម្រាប់មើលរឿងអាសអាភាសមួយចំនួន ដែលមិនបានបន្ថែម subtitles លើវីដេអូរបស់ពួកគេ ដែលឥរិយាបថនេះបានធ្វើឲ្យអ្នកមានបញ្ហាត្រចៀកថ្លង់គ្រប់រូបមិនអាចរីករាយក្នុងការទស្សនាវីដេអូទាំងនោះដូចមនុស្សធម្មតាឡើយ។

    គេហទំព័រសម្រាប់មើលរឿងអាសអាភាស ដែលបានរងនូវពាក្យបណ្ដឹងនោះរួមមាន PornH**, R**Tube និង Y**Porn ជាដើម។ សូមបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងសហរដ្ឋអាមេរិក ដែលជាប្រទេសមួយមានច្បាប់ការពារសិទ្ធ និងលើកកម្ពស់ជនពិការគ្រប់លក្ខខ័ណ្ឌទាំងអស់។ កន្លងមកករណីដូចនេះក៏ធ្លាប់កើតមានម្តងដែរ ដោយក្រុមអ្នកមានបញ្ហាត្រចៀកថ្លង់បានប្ដឹងទៅកាន់បណ្តាញសារព័ត៌មាន FOX News ដែលមិនបានបន្ថែមនូវ subtitles នៅលើវីដេអូសារព័ត៌មានរបស់ពួកគេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ