ធនាគារជាតិកម្ពុជា បង្ហាញពីប្រភេទក្រដាសប្រាក់ ដែលអាចផ្លាស់ប្តូរថ្មីបាន

យោងតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ដើម្បីរក្សាគុណភាពប្រាក់រៀលក្នុងការចរាចរឲ្យបានស្អាត និងធានាផលប្រយោជន៍ជូនប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ និងរក្សាទុកប្រាក់រៀល អគ្គបេឡា សូមកំណត់នូវចំណុចមួយចំនួនសម្រាប់ធ្វើការពិនិត្យ និងប្តូរប្រាក់រៀលមិនគ្រប់លក្ខណៈ។

ក្រដាសប្រាក់មិនគ្រប់លក្ខណៈដូចជា ពុកផុយ ចាស់ ទក់ រហែក ដាច់ដោចច្រើនកន្លែង ជ្រួញ សរសេរគូសវាស លាបពណ៌ បិទផ្គុំគ្នា បោះត្រា បិទវត្ថុស្អិត ហើរពណ៌ ភ្លើងឆេះ កណ្តៀរកោរកណ្តុរកាត់ បាត់បង់រូបភាពដើម ឬបោះពុម្ពខុសបច្ចេកទេស។ សូមអានសេចក្តីជូនដំណឹងខាងក្រោម ដើម្បីដឹងព័ត៌មានលំអិត!

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]ok.com

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ