គុកព្រៃស ប្រកាសផ្អាកទទួលអ្នកទោស ព្រោះអ្នកទោសច្រើនពេក អត់មានកន្លែងដាក់

មណ្ឌលអប់រំកែប្រែ «ម១» ហៅថាពន្ធនាគារព្រៃស ដែលជាកន្លែងឃុំខ្លួនអ្នក ទោសធំជាងគេ បានប្រកាសផ្អាកការទទួលជន សង្ស័យជាបណ្តោះអាសន្ន ព្រោះតែនៅទីនោះបានឃុំខ្លួនទណ្ឌិត និងជនសង្ស័យដល់ទៅប្រមាណ១ម៉ឺននាក់ ទៅហើយមិនមានកន្លែងសម្រាប់ឃុំខ្លួនជនសង្ស័យទៀតទេ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្ត្រីបម្រើការនៅពន្ធនាគារ«ម១» បានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា សព្វថ្ងៃនេះ នៅពន្ធនាគារព្រៃសមានផ្ទុកទណ្ឌិត និងជនសង្ស័យប្រមាណ១ម៉ឺននាក់ ដែលភាគច្រើនជាអ្នកមានទោសពាក់ព័ន្ធគ្រឿងញៀននិងពិបាកគ្រប់គ្រងបំផុត។តែយ៉ាងណា ការផ្អាកមិនទទួលយកជនសង្ស័យ ទៅឃុំខ្លួននៅពន្ធនាគារព្រៃស«ម១»នោះ មិនទាន់មានការប្រកាសជាផ្លូវការណាមួយពីសំណាក់អ្នកគ្រប់គ្រងពន្ធនាគារនោះទេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

តែនេះគ្រាន់តែជាការបង្ហើបឲ្យដឹងពីមន្ត្រីនគរបាលអនុវត្តច្បាប់មកពីគ្រប់ បណ្តាអង្គភាពស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រសួងមហាផ្ទៃកងរាជអាវុធហត្ថ និងខណ្ឌនានា ដែលចាប់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការ ហើយតុលាការសម្រេចឲ្យឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ននោះ ។ក្រោយពេលពន្ធនាគារព្រៃ«ម១» បានផ្អាក ការទទួលឃុំខ្លួនជនសង្ស័យនោះ ចុះបើសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ បានតើឲ្យយកពួកគេទៅឃុំខ្លួននៅឯណា ?ជុំវិញ នឹងករណីខាងលើនេះ «KBN» មិនទាន់អាចសុំការបញ្ជាក់បន្ថែម ពីមន្ត្រីពន្ធនាគារព្រៃស និងមន្ត្រីពាក់ព័ន្ធបានទេ តែយ៉ាងណា យើងរង់ចាំស្វាគមន៍គ្រប់ភាគីពាក់ព័ន្ធទាំងអស់៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អត្ថបទ៖ kbn

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ