• លោក​ ហុង​ ភារិន​ អច្ឆរិយកម្ពុជា​ បង្ហោះវីដេអូ ប្រាប់ពីគន្លឹះ​សំខាន់​ៗ​ទាក់​ទង​នឹងការ​ចងចាំ​

    ប្រិយមិត្ត​បាន​ស្គាល់​រួចមកហេីយ​ និស្សិត​អាហារូបករណ៍​នៅ​ប្រទេស​ថៃ​ លោក​ ហុង ភារិន ដែលបានបង្ហាញសមត្ថភាព និងទេពកោសល្យនៃការចងចាំរបស់ខ្លួន នៅក្នុងកម្មវិធីបញ្ចេញសមត្ថភាពរបស់ទូរទស្សន៍ថៃ «Super 100» ដោយទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីគណៈកម្មការ ក៏ដូចជាមហាជននៅទូទាំងប្រទេស និងក្រៅប្រទេស ហើយត្រូវបានមហាជនប្រសិទ្ធនាមជា «អច្ឆរិយកម្ពុជា»។

    អ្វី​ដែល​កាន់តែ​ពិសេស​នោះ​ លោក​ ហុង​ ភារិន​ ដែលកាលពី​ពេលថ្មីៗនេះ​​ ទេីបតែបា​នចូលរួមប្រកួត​នៅក្នុង​កម្មវិធី​ប្រកួត​ការ​ចងចាំ​លំដាប់​ពិភពលោក​លើក​ទី​២៨​ (The 28th world memory championships)​ ។ គួរ​រំលឹក​ដែរ​ថា​ ចំពោះ​កម្មវិធី​ប្រកួត​ការ​ចងចាំ​លំដាប់​ពិភពលោក​លើក​ទី​២៨​ (The 28th World Memory Championships)​ បានរៀបចំឡេីង​នៅក្នុង​ក្រុង​ អ៊ូហាន​ ប្រទេស​ចិន​ ដែល​មាន​ការ​ចូលរួម​ពី​បេក្ខជនជាច្រេីន​ប្រមាណ​ជាង​៥០០នាក់​មកពី​ប្រទេស​​ជុំវិញ​ពិភពលោក​ កម្មវិធី​ប្រកួត​​បានប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី៥​ ខែ​ធ្នូ​ ដល់​ថ្ងៃ​ទី​៧​ ខែ​ធ្នូ​ ដែលមាន​រយៈពេល​៣ថ្ងៃ​ ។

    ចំណែកឯលទ្ធផល​នៃ​ការប្រកួត​ការ​ចងចាំ​លំដាប់​ពិភពលោក​លើក​ទី​២៨​ (The 28th world memory championships)​ ដែលបាន​រៀប​ចំឡេីងនៅប្រទេសចិន លោក​ ហុង​ ភារិន​ មិនទទួល​បាន​ជ័យជម្នះ​នោះទេ ហេីយ​លោកក៏បានមានការតាំងចិត្តនឹងខិតខំ​ប្រឹងប្រែង​ជាបន្ត​ទៀតផងដែរ​ ដេីម្បី​មកដណ្តេីម​យក​ជ័យជម្នះ​សារជាថ្មី​នៅ​ឆ្នាំ​ក្រោយ​ជាបន្តទៀត។

    ដោយ​ឡែក​ កាលពី​ម្សិលមិញ​នេះ​ដែរ​ លោក​ ហុង​ ភារិន​ បាន​ចេញជា​វីដេអូ​និយាយ​ទាក់​ទង​នឹងការ​ចងចាំ​ ដែលនេះ​គឺ​ជា​វីដេអូ​ដំបូង​បំផុត​សម្រាប់​រូបលោកផ្ទាល់​ ហេីយ​ក៏សង្ឃឹមដែរថា​វីដេអូ​មួយនេះ​អាចនឹងជា​ប្រយោជន៍​ដល់​បង​ប្អូន​ទាំង​អស់​គ្នា​ដែលមានបំណងចង់​ហ្វឹកហាត់​ក្នុង​ការចងចាំបាន​យ៉ាង​ល្អនោះ។ ដេីម្បី​ជ្រាប​ច្បាស់​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​នូវ​ឃ្លីប​វីដេអូ​នេះដូចតទៅ។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ