• កូរ៉េ ថ្លែងអំណរគុណ រដ្ឋមន្ត្រីកម្ពុជា ដែលអនុញ្ញាតឲ្យជួប ដើម្បីពិភាក្សា អំពីគម្រោងបង្កើតទីតាំងដាំដុះ និងវេចខ្ចប់បន្លែខ្នាតធំ នៅខេត្តមណ្ឌលគីរី

    (ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យប្រតិភូកូរ៉េ អញ្ជើញមកពី The Korea Rural Community Coroperation (KRC) ចូលជួបសម្តែងការគួរសម និងពិភាក្សា អំពីគម្រោងស្តីពី ការបង្កើតទីតាំងដាំដុះ និងវេចខ្ចប់បន្លែខ្នាតធំ នៅក្នុងប្រទេសកម្ពុជា «Establishment of Demonstrative Vegetable Production Complex in Cambodia»។

    ក្នុងកិច្ចជំនួបដែលរៀបចំធ្វើឡើង នៅទីស្ដីការក្រសួងកសិកម្ម នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ប្រតិភូកូរ៉េ អញ្ជើញមកពី KRC ដឹកនាំដោយ Mr. Park Kiwook នាយកគ្រប់គ្រងការិយាល័យ អភិវឌ្ឍកសិកម្មនៅបរទេស នៃក្រសួងកសិកម្មកូរ៉េ។ គម្រោងនេះ ដែលគ្រោងនឹងបង្កើត នៅខេត្តមណ្ឌលគីរី នាឆ្នាំ២០២០។

    មិនត្រឹមតែប៉ុណ្ណោះ វាជាការបើកផ្លូវឲ្យ KRC មកសិក្សាស្វែងយល់បន្ថែម អំពីសក្តានុពលដំណាំដំឡូងបារាំង នៅខេត្តមណ្ឌលគីរី និងបន្លែសំខាន់ផ្សេងៗទៀត ដើម្បីរៀបចំគម្រោងអភិវឌ្ឍដំណាំនេះ និងបន្លែ នៅខេត្តនេះ ក្នុងឆ្នាំ២០២០ ដែលបច្ចុប្បន្ន KRC បាននិងកំពុងសហការ ជាមួយអគ្គនាយកដ្ឋានកសិកម្ម ធ្វើការសិក្សាលម្អិត ទៅលើស្ថានភាព ទូទៅទាក់ទងគុណភាពដី ទឹក អាកាសធាតុ ផលិតកម្ម ពូជ ទីផ្សារ និងបច្ចេកទេស -ល-។

    លោក PARK Kiwook បានថ្លែងអំណរគុណ លោករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឲ្យលោក និងសហការី ចូលជួបដើម្បីសម្តែងការគួរសម និងពិភាក្សាការងារទាក់ទង នឹងកម្មវត្ថុខាងលើ។ លោក បានជម្រាបជូន លោករដ្ឋមន្ត្រីថា KRC មានចំណាប់អារម្មណ៍ លើផលិតកម្មដំឡូង បារាំង និងប្រភេសបន្លែសំខាន់ៗ ដែលកសិករកំពុងផលិត នាពេលបច្ចុប្បន្ន។

    ដោយយល់ឃើញថា ខេត្តមណ្ឌលគីរី មានសក្តានុពលល្អ សម្រាប់ផលិតកម្មដំឡូងបារាំង និងបន្លែ ដោយយោងលើស្ថានភាពភូមិសាស្រ្ត និងអាកាសធាតុល្អ សម្រាប់ផលិតកម្មដំឡូងបារាំង កម្ពុជា មានសក្តានុពល ប៉ុន្តែគ្រាន់ថា ផលិតកម្មនេះ នៅមិនទាន់បានអនុវត្ត ឲ្យបានពេញលេញ និងត្រឹមត្រូវលើខ្សែច្រវាក់ផលិតកម្ម និងទីផ្សារដែលជាដើមហេតុចំបង ធ្វើឲ្យផលិតកម្មនេះ មិនអាចធ្វើការផ្គត់ផ្គង់ ឲ្យទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ