• មិនធម្មតាទេ! មណ្ឌុលសៀមរាប កំពុងចម្រាញ់យកក្រុមខ្លាំង១២ក្រុម ដើម្បីឡើងទៅប្រកួតដណ្តើមពានរង្វាន់ Tiger Street Football 2020 នៅរាជធានីភ្នំពេញ

    សៀមរាបៈ ឆ្នាំនេះមិនអន់ជាងឆ្នាំមុនៗឡើយ ក្នុងព្រឹត្តិការណ៍ Tiger Street Football 2020 សម្រាប់មណ្ឌុលខេត្តសៀមរាម ដែលត្រូវចំរាញ់យកក្រុមខ្លាំងៗចំនួន១២ក្រុម សម្រាប់រដូវកាលទី៨នេះ ដែលការប្រកួតត្រូវដំណើរការ៣ថ្ងៃនៅលើទឹកដីអង្គរខេត្តសៀមរាប ចាប់ពីថ្ងៃ១៧ ដល់ ១៩ ខែមករា ឆ្នាំ២០២០នេះតែម្តង។

    នៅរសៀលថ្ងៃទី១៦ ក្រុមហ៊ុមស្រាបៀរថៃហ្គ័រ បានធ្វើសន្និសិទ និងចាប់ពូលប្រកួត នៅសណ្ឋាគារ សុខាសៀមរាប។ លោក ទុយ វិច្ឆការ ប្រធានក្រុមបច្ចេកទេស នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា ការប្រកួតបាល់ទាត់ Tiger Street Football 2020 រដូវកាលទី៨ មណ្ឌលសៀមរាប ដែលជាមណ្ឌលទី២នេះ មានក្រុមចូលរួមប្រកួតចំនួន១១៩ ដោយថ្ងៃទី១មាន៥១ប្រកួត ថ្ងៃទី២ មាន៣៦ប្រកួត និងថ្ងៃទី៣ដែលជាថ្ងៃបញ្ចប់មានមាន៣២ប្រកួត ។

    ព្រឹត្តិការណ៍ Tiger Street Football 2020 គឺជាព្រឹត្តិការណ៍ដ៍ធំ ហើយមិនមែនរៀបចំនៅតែប្រទេសកម្ពុជានោះទេ ពោលគឺយើងបានរៀបចំនៅបណ្តាប្រទេសផ្សេងៗដូចជា ប្រទេស វៀតណាម ម៉ាឡេស៊ី និងមីយ៉ាន់ម៉ាមុនរួចមកហើយ ។ សម្រាប់ព្រឹត្តិការណ៍មហាអស្ចារ្យនេះ សង្ឈឹមជឿជាក់ថា និងជម្រុញការតាំងចិត្តឲ្យកីឡាកឈានទៅសម្រេចមហិច្ឆតាដែលជាក្តីស្រលាញ់ចំពោះបាល់ទាត់ដើម្បីក្រសោបបានប្រាក់រង្វាន់ និងទៅប្រកួតបន្តនៅមណ្ឌលភ្នំពេញនិងជួបផ្ទាល់ជាមួយ Rio Ferdinand នៅថ្ងៃទី29 កុម្ភៈនិងថ្ងែទី1មិនាឆ្នាំ2020 រាជធានីភ្នំពេញ។

    មណ្ឌលទី២ ខេត្ត សៀមរាបនេះ មាន១១៩ក្រុមចូលរួមប្រកួតប្រជែងដែលមកពី ខេត្តចំនួនខេត្ត គឺ សៀមរាបម្ចាស់ផ្ទះ ឧត្តរមានជ័យ ព្រះវិហារ និងកំពង់ធំ។

    សម្រាប់ក្រុមដែលទទួលបានប្រាក់រង្វាន់ជ័យលាភីលើកទឹកចិត្តគឺមានតែ១ដល់លេខ៤ប៉ុណ្ណោះ ដោយក្រុមលេខ១ប្រចាំមណ្ឌលទទួលបានថវិកា១៥០០ដុល្លារ .ចំណាត់លេខ២ទទួលបានថវិកា១០០០ដុល្លារ.ចំណាត់លេខ៣ទទួលបានថវិកា៥០០ដុល្លារ និងចំណាត់លេខ៤ទទួលបាន២០០ដុល្លារ។

    សូមបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 រដូវកាលទី៨នេះ មាន៨មណ្ឌល ដែលមានប្រាក់រង្វាន់សរុបចំនួន៥០០០០ដុល្លារ ហើយ ការប្រកួតផ្តាច់ព្រ័ត្រនិងធ្វើនៅរាជធានីភ្នំពេញ ចាប់ពី ថ្ងៃទី29 កុម្ភៈនិងថ្ងែទី1មិនាឆ្នាំ2020 ហើយ វគ្គផ្តាច់ព្រ័ត្រនេះក៍មានការចូលរួមពី Rio Ferdinand ផងដែរ៕

    ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
    ពិសាដោយការទទួលខុសត្រូវ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ