ទីបំផុត ស្គាល់មុខបុរស ដែលបាញ់សម្លាប់សង្សារខ្លួនឯង ព្រោះតែកំហឹងភ្លើងប្រចណ្ឌ

(ភ្នំពេញ)៖ហេតុការណ៍ដ៌តក់ស្លុតនេះបានកើតឡើងនៅយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ មានទីតាំងស្ថិតនៅបុរីរំចេកអូឌឹម តាមបណ្ដោយផ្លូវលំ BT សង្កាត់កន្ទោក ខណ្ឌកំបូល ។ គេបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានលឺសម្លេងស្រែកឆោឡោ ហើយគេបានឃើញបុរស ដែលជាសង្សាររបស់នារីរងគ្រោះបានបីនារីរងគ្រោះដោយសភាពហូរឈាមស្រោចពេញខ្លួនមិនដឹងថា មានរឿងអ្វីនោះទេ។

អ្នកជិតខាង បានជួយដឹកនារីរងគ្រោះខាងលើជាមួយសង្សារយកទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ហើយអ្នកជិតខាងមិនដឹងថា នារីខាងលើរងរបួសដោយសារមូលហេតុអ្វីនោះទេ ពេលជូនទៅមន្ទីរពេទ្យស្រាប់តែឃើញរបួស ត្រូវគ្រាប់កាំភ្លើងជាច្រើនគ្រាប់ តែជាអកុសលដោយសាររបួសធ្ងន់ធ្ងរពេក នារីរងគ្រោះបានស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ភ្លាមៗបុរសជាសង្សារក៏បានរត់គេចខ្លួនបាត់។

ករណីបាញ់សម្លាប់នារីដែលជាសង្សារខាងលើនេះ នៅមិនទាន់ដឹងអំពីមូលហេតុថាបណ្ដាលមកពីអ្វីឲ្យពិតប្រាកដនោះទេ ព្រោះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ប៉ុន្តែគេដាក់ការសង្ស័យជាជំហានដំបូងថា អាចជាករណីភ្លើងប្រចណ្ឌ។
សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចធ្វើការទាក់ទង ទៅសមត្ថកិច្ចជំនាញកោសល្យវិច័យ ដើម្បីត្រួតពិនិត្យសាកសព និងកន្លែងកើតហេតុរួចធ្វើកំណត់ហេតុ ប្រគល់សពទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ។

ដោយឡែកជនដៃដល់សមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ