• Grab ដាក់ឲ្យដំណើរការកម្មវិធីលើកកម្ពស់សេដ្ឋកិច្ចជនពិការ និងកម្មវិធីប្រយុទ្ធប្រឆាំង ការជួញដូរមនុស្សនៅប្រទេសកម្ពុជា

    ភ្នំពេញ, កម្ពុជា ថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២០​ – Grab (ហ្គ្រេប) ដែល​ជា​កម្មវិធី​ហៅយាន្តជំនិះលើ​ទូរ​ស័ព្ទ​ដៃឈាន មុខ​គេ​នៅ​ក្នុងតំបន់អាស៊ីអាគ្នេយ៍បានប្រកាសដាក់ឲ្យដំណើរការគំនិតផ្ដួចផ្ដើមចំនួនពីរក្នុងប្រទេសកម្ពុជា ក្រោម  កម្មវិធីទំនួលខុសត្រូវសង្គមឈ្មោះថា​ “Grab for Good”  ដែលជាការប្ដេជ្ញាចិត្តដ៏ធំសម្បើមមួយដើម្បីផ្ដល់ផលវិជ្ជមានដល់សង្គម និងសេដ្ឋកិច្ច​តាមរយៈបច្ចេកវិទ្យា។

    ពិធីប្រកាសនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឯកឧត្ដម អ៊ុង សម្បត្តិ អគ្គលេខាធិការរងនៃក្រុមប្រឹក្សាសកម្មភាពជនពិការ នៃក្រសួងសង្គមកិច្ច​​ អតីតយុទ្ធជន និងយុវនីតិសម្បទា លោកជំទាវ តិមា វិច្ឆិកាល អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក Russel Cohen ប្រធានផ្នែកប្រតិបត្តិការប្រចាំតំបន់Grab លោក Nick Beresford អ្នកតំណាងប្រចាំប្រទេសកម្ពុជានៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP។

    លោក Hashim Alkaff នាយកក្រុមហ៊ុន Grab ប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖ « ក្រុមហ៊ុន Grab (ហ្គ្រេប) ប្តេជ្ញាលើកកម្ពស់ការពង្រឹងប្រព័ន្ធឌីជីថលឲ្យមានភាពងាយស្រួល និងការទំនាក់ទំនងសម្រាប់ប្រជាពលរដ្ឋក្នុង តំបនអាស៊ីអាគ្នេយ៍ទាំងអស់។ ថ្ងៃនេះនៅក្នុងប្រទេសកម្ពុជា យើងដាក់ឲ្យដំណើរការគំនិតផ្តួចផ្តើមចំនួនពីរ ដោយប្រើប្រាស់ផលិតផល និងសេវាបច្ចេកវិទ្យារបស់យើង។ យើងចង់អោយមនុស្សគ្រប់គ្នា ដោយមិនគិតពីសាវតា ឬសមត្ថភាព ដើម្បីមានលទ្ធភាពទទួលបានឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ និងមានសន្តិភាពផ្លូវចិត្តនៅពេលពួកគេប្រើ ប្រាស់ផលិតផល និងសេវារបស់យើង។»

    កម្មវិធី បញ្ចប់ភាពស្ងៀមស្ងាត់ ៖  ការផ្ដល់សិទ្ធិអំណាចដល់ក្រុមមនុស្សថ្លង់

    កម្មវិធី បញ្ចប់ភាពស្ងៀមស្ងាត់របស់ Grab គឺជាគំនិតផ្តួចផ្តើមមួយដែលនឹងធ្វើឱ្យកម្មវិធី Grab កាន់តែងាយស្រួល ស្វែងរក និងពង្រីកឱកាស  ដើម្បីផ្ដល់ឱកាសរកប្រាក់ចំណូលឲ្យបានកាន់ច្រើន សម្រាប់ក្រុមមនុស្សថ្លង់។

    Grab ក្នុងប្រទេសកម្ពុជា នឹងធ្វើការជាមួយអង្គការកម្មវិធីអភិវឌ្ឍន៍មនុស្សថ្លង់ (DDP) និង កម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ (UNDP) នៅកម្ពុជា ដើម្បីស្វែងយល់បន្ថែម អនុវត្ត និងតស៊ូមតិ ដើម្បីអនុវត្តឲ្យកាន់តែប្រសើរ ដើម្បីគាំទ្រដល់ក្រុមជនពិការ។​  

    កម្មវិធីទាំងនេះរួមបញ្ចូលទាំងការផ្ញើសារភ្លាមៗ ដើម្បីប្រាប់អ្នកដំណើរថា​ដៃគូបើកបររបស់គាត់គឺជា មនុស្សថ្លង់ ហើយណែនាំពួកគេឱ្យប្រើប្រាស់កម្មវិធី GrabChat និងសន្លឹកកាតទំនាក់ទំនងដែលមានស្រាប់ក្នុងយានយន្ត។  Grab ក៏នឹងចាប់ផ្តើមយុទ្ធនាការអប់រំសាធារណៈ និងកម្មវិធីការបណ្តុះបណ្តាលបន្ថែម និងផ្ដល់សម្ភារៈសម្រាប់ ដៃគូបើកបរដែលជាមនុស្សថ្លង់។

    ការកែលម្អបន្ថែមទៀតលើកម្មវិធីនេះនឹងត្រូវប្រកាសនៅចុងឆ្នាំនេះ។​

    លោក គង់ សុវណ្ណឡី ដៃគូបើកបរ Grab ដែលជាមនុស្សថ្លង់​បានបញ្ជាក់ថា៖ «​ដំបូងខ្ញុំមានការព្រួយបារម្ភ ក្នុងការធ្វើជាដៃគូបើកបរ Grab ពីព្រោះរ៉ឺម៉កកង់បីថ្លៃណាស់ ហើយខ្ញុំមិនប្រាកដថាខ្ញុំអាចមានលទ្ធភាពបង់រំលស់ ប្រចាំខែបានទេ។ តែទោះយ៉ាងណាដ៏ដោយ ខ្ញុំទទួលបានការលើកទឹកចិត្តពីក្រុមគ្រួសារ និងមិត្តភក្តិឱ្យចុះឈ្មោះ ធ្វើជាដៃគូបើករ៉ឺម៉កកង់បីជាមួយ Grab ។ ឥឡូវនេះ ខ្ញុំសប្បាយចិត្តនឹងប្រាក់ចំណូលដែលខ្ញុំយកមកផ្ទះ ហើយក៏ អាចឲ្យខ្ញុំរ៉ាប់រងបង់ថ្លៃរ៉ឺម៉កប្រចាំខែរបស់ខ្ញុំបានផងដែរ។»

    កម្មវិធីប្រឆាំងការ​ជួញដូរ​មនុស្ស៖ ប្រយុទ្ធប្រឆាំងអំពើហឹង្សានៅកម្ពុជា

    គំនិតផ្តួចផ្តើមធំទី ២ ប្រកាសដោយក្រុមហ៊ុន Grab កម្ពុជា គឺកម្មវិធីបណ្តុះបណ្តាលសម្រាប់ដៃគូបើកបរ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការជួញដូរមនុស្ស។ ក្នុងភាពជាដៃគូជាមួយអង្គការប្រឆាំងការជួញដូរមនុស្ស ដូចជា អង្គការ Liberty Shared Cambodia និង អង្គការបណ្តាញទូរស័ព្ទជំនួយកុមារនៅកម្ពុជា Grab នឹងធ្វើការបណ្តុះបណ្តាលតាមអ៊ីនធឺណិត តាមរយៈកម្មវិធីក្នុងទូរស័ព្ទចល័ត និងការបណ្តុះបណ្តាលផ្ទាល់ក្នុង ថ្នាក់រៀន ដល់ដៃគូបើកបរចំនួន ១០ ០០០ នាក់ក្នុង ខែមិថុនា ឆ្នាំ ២០២០ ។

    លោក ស៊ាន សុខផៃ នាយកប្រតិបត្តិបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជាបានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាចាប់អារម្មណ៍ខ្លាំងចំពោះយុទ្ធសាស្រ្តការងារដែលក្រុមហ៊ុន Grab ដាក់ចេញ ដើម្បីបណ្តុះបណ្តាល និងលើកទឹកចិត្តដល់ដៃគូបើកបររបស់ខ្លួនឲ្យរាយការណ៍អំពីសញ្ញាណាមួយអំពី ការជួញដូរ ការកេងប្រវ័ញ្ច និងការរំលោភបំពាន។ ក្រុមការងារអង្គការបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជាទន្ទឹងរងចាំសហការជាមួយក្រុមហ៊ុន Grab ហើយក៏បានដាក់ឲ្យដំណើរការបណ្តាញទូរស័ព្ទឥតគិតថ្លៃជាប្រចាំ (២៤/២៤ម៉ោង) យើងអាចចូលរួម ការហៅទូរស័ព្ទ ឬទទួលរបាយការណ៍ពីដៃគូអ្នកបើកបរផងដែរ។ ទន្ទឹមនឹងនេះ យើងនឹងចំណាយពេលវេលា និងការខិតខំបន្ថែមទៀត ដើម្បីធានាថាដៃគូបើកបរទាំងអស់ទទួលបានការបណ្តុះបណ្តាលឱ្យបានគ្រប់គ្រាន់ ដើម្បីចេះវាយតម្លៃ និងរាយការណ៍ពីសកម្មភាពគួរឱ្យសង្ស័យណាមួយ។»

    លោក Hashim Alkaff នាយកក្រុមហ៊ុន Grab ប្រចាំកម្ពុជាបានមានប្រសាសន៍នៅក្នុងកម្មវិធី និងបាន​កត់សំគាល់ថា​ សុវត្ថិភាព និងសន្តិសុខគ្រប់ទម្រង់ទាំងអស់ត្រូវបាន ផ្សារភ្ជាប់ទៅក្នុង DNA (ឌីអិនអេ) របស់ក្រុម Grab” ។ លោកបានបន្ថែមទៀតថា ៖ «ដោយសារតែយើងពង្រីកបណ្តាញរបស់យើងពាសពេញ ក្នុងតំបន់ រួមទាំងក្នុងប្រទេសកម្ពុជាផងដែរ យើងដឹងច្បាស់ថាដៃគូបើកបររបស់យើងអាចមិនដឹងអំពីការទាក់ទង រវាងអ្នកជួញដូរ និងជនរងគ្រោះ នៅតាមព្រ​លាន​យន្តហោះ ស្ថានីយរថភ្លើង ឬស្ថានីយឡានក្រុងនោះទេ។ នេះជាមូលហេតុដែលយើងមានកាប្ដេជ្ញាយ៉ាងរឹងមាំក្នុងភាពជាដៃគូដ៏សកម្មជាមួយ អង្គការ Liberty Shared និងអង្គការបណ្តាញទូរស័ព្ទជំនួយកុមារ ដើម្បីស្វែងរកដោះស្រាយ និងបង្វឹកដៃគូបើកបរឱ្យចេះវាយតម្លៃសកម្មភាព សង្ស័យ និងឆ្លើយតបឱ្យបានត្រឹមត្រូវ។»

    ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី​ និងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបាន ស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនានាពីក្រុមហ៊ុន Grab និងបានអំពាវនាវ ឲ្យក្រុមហ៊ុនជាច្រើនផ្សេងទៀតអនុវត្តតាមការដឹកនាំរបស់ក្រុមហ៊ុន Grab ផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាតែងតែកោតសរសើរ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ហើយ     ក្រុមហ៊ុន Grab បានខិតខំប្រឹងប្រែងអនុវត្តកម្មវិធីទំនួលខុសត្រូវសង្គម តាមរយៈការដាក់ឲ្យដំណើរការកម្មវិធីនាថ្ងៃនេះជាលើកដំបូងនៅកម្ពុជា ហើយក៏ជាកម្មវិធីដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជាក្នុងចំណោមទីផ្សារផ្សេងទៀត (១) កម្មវិធីបញ្ចាប់ភាព ស្ងៀម ស្ងាត់ – ដែលជាកម្មវិធីរបស់ Grab  សម្រាប់អ្នកគថ្លង់ ដើម្បីស្វែងរកប្រាក់ចំណូល និង (២) កម្មវិធីប្រឆាំងការជួញ ដូរមនុស្ស។

    ក្រសួងសាធារណការ និងដឹកជញ្ជូនមានភាពជាដៃគូដ៏រឹងមាំជាមួយក្រុមហ៊ុន​ Grab តាមរយៈគម្រោង SUMAI ដែលមានកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ជាសហដៃគូ និងក៏ទន្ទឹងរង់ចាំសហការលើកម្មវិធីផ្សេងៗ ទៀតដែលផ្ដល់អត្ថន័យដល់សង្គមកាន់តែច្រើនពីក្រុមហ៊ុន Grab នាពេលអនាគត។

    លោក Nick Beresford អ្នកតំណាង UNDP បានមានប្រសាសន៍ថា៖ « អង្គការ UNDP មានមោទកភាពក្នុង ការធ្វើការជាមួយក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រុមហ៊ុន Grab ក្នុងគម្រោង SUMAI (សម័យ)​ របស់យើង ក្នុងគោលបំណងធ្វើឱ្យប្រព័ន្ធដឹកជញ្ជូនឲ្យកាន់តែមានសុវត្ថិភាព និងកាន់តែបៃតងសម្រាប់ប្រជាពលរដ្ឋ កម្ពុជាទាំងអស់។ ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា យើងកំពុងតែពិនិត្យមើលប្រព័ន្ធទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍។ ដោយទទួលបានការយល់ដឹងអំពីបញ្ហាកាន់តែប្រសើរឡើង ដែលយើងអាចរៀបចំគោលនយោបាយ និងកម្មវិធីដែលមានប្រសិទ្ធិភាពបន្ថែមទៀតក្នុងការសង្គ្រោះជីវិត និងការពារអ្នកប្រើប្រាស់ផ្លូវគោកឲ្យល្អប្រសើរជាង មុន។ យើងចង់ឃើញប្រព័ន្ធដឹកជញ្ជូនផ្ដល់សុវត្តិភាពសម្រាប់មនុស្សគ្រប់គ្នា ហើយត្រៀមខ្លួនរួចរាល់ដើម្បី បង្ហាញដំណោះស្រាយការងារល្អៗ សម្រាប់ទាំងអ្នកដំណើរ និងអ្នកបើកបរជាជនពិការផងដែរ។»

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ