ហុងស៊ុយ៖ ចូលឆ្នាំចិនឆ្នាំងនេះ អ្នកកើតក្នុងឆ្នាំទាំង ៥ នេះ គឺត្រូវមានត្រណម ៣ចំណុចនេះ

នៅសល់តែជាង១សប្ដាហ៍ទៀត គឺដល់បុណ្យចូលឆ្នាំចិនហើយ។ ម៉្លោះហើយប្រជាជនខ្មែរ ជាប់សែស្រឡាយចិនក៏បានត្រៀមខ្លួនបណ្ដើរៗដែរ តំាងពីការរៀបចំតុបតែងផ្ទះ និងពិធីសែននានា ក្នុងនោះចង់មិនចង់ អ្នកមានជំនឿចង់ដឹងអំពីឆ្នាំរបស់ខ្លួន រាសីឡើង ឬចុះ (ឆុង ឬហេងៗ)។ ថ្ងៃនេះ យើងសូមណែនាំពីឆ្នាំឆុង មុនសិន ដើម្បីឲ្យមានវិធានការការពារ និងកាត់គ្រោះនានា ដែលនឹងជម្រាបជូនដោយ គ្រូចិនសែ កុក ឡុង គ្រូទាយល្បីនៅភ្នំពេញ ដូចខាងក្រោម៖

ឆ្នាំដែលឆុង នឹងឆ្នាំជូត ២០២០ ខាងមុខនេះ មានដូចជា៖ ឆ្នាំជូត (ឆ្នាំជាន់) មមី ឆុងខ្លាំងជាងគេ, មមែ ច ឆុងមិនត្រូវនឹងជូត និងឆ្នាំថោះ ក៏មិនសូវល្អដែរ។ តើឆ្នាំទាំងនេះធ្វើដូចម្ដេចដើម្បីស្ដាររាសីរបស់ខ្លួនបាន? តាមក្បួនចិន ឆ្នាំឆុង គឺតម ៣ចំណុច គឺ៖

ទី១. កុំសាងសង់ផ្ទះ បើកការដ្ឋាន ជួសជុល អាចមានគ្រោះថ្នាក់។ តែអ្នកដែលមិនមានឆ្នាំឆុង អាចឈរឈ្មោះជំនួសការសាងសង់ផ្ទះ ឬជួសជុលផ្ទះបាន ឬទិញផ្ទះថ្មី បានធម្មតា។

ទី២. បុណ្យសព៖ បើជៀសបានកុំទៅបុណ្យសពឲ្យសោះ ជាពិសេសថ្ងៃសពទើបស្លាប់ ។ តែអាចទៅបុណ្យ១០០ថ្ងៃបាន (មានវិធីទៅមិនឲ្យឆុង) ។

ទី៣. ចូលរួមពិធីមង្គលការ៖ យើងអាចទៅកម្មវិធីមង្គលការបាន ប៉ុន្ដែហាមដាច់ខាត ទៅដឹកដៃកូនក្រមុំ បើកម្លោះកុំទៅធ្វើជាអ្នកកំដរគេ កុំចូលរួមចាប់កូនកម្លោះ កូនក្រមុំ ជល់គ្នាថើបគ្នា និងកម្មវិធីផ្សំផ្គុំផ្សំដំណេក ជាដើម ដែលនាំឲ្យស៊យគេផង ស៊យយើងផង។

ឆ្នាំទាំង៥ខាងលើ មានឆ្នាំជូត មមី មមែ ច និង ឆ្នាំថោះ អាចតមបាន​៣ចំណុច​ខាងលើ​នេះ នឹង​កាត់បន្ថយ​គ្រោះបាន​ហើយ​៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ