• បាក់ផ្ទាំង​ទឹកក​កនៅ​ប៉ាគីស្ថា​ន ស្លាប់ជិត ៨០នាក់ និងរបួសជិត ១០០​នាក់​

    មនុស្សយ៉ាងហោចណាស់ចំនួន​ ​៧៧នាក់​បានស្លា​ប់ និង ៩៤នាក់រងរបួ​ស​ ក្រោយផ្ទាំងទឹកកកបានបា​ក់​សង្កត់​ផ្ទះ​ជាច្រើន នៅក្នុង​ប្រទេ​សប៉ាគី​ស្ថា​ន។

    ហេតុការណ៍បាក់ផ្ទាំងទឹក​ក​កកើត​ឡើង ដោយសារតែការធ្លាក់ព្រិល​ខ្លាំ​ងនៅក្នុ​ងស្រុ​ក Neelum Valley ស្ថិតក្នុងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន។ នេះ​បើ​តាមការបញ្ជាក់របស់អាជ្ញា​ធ​រប្រ​ចាំតំប​ន់។

    ផ្ទះជាច្រើនខ្នង ត្រូវបានបំផ្លា​ញ​ និងកប់ដោយផ្ទាំងទឹ​ក​កក ហើយជនរងគ្រោះភា​គ​ច្រើន​បាន​ស្លាប់ និងរបួសនៅក្នុងផ្ទះ​ពួ​ក​គេ​។

    ចំនួនអ្នកស្លាប់អាច​នឹ​ងកើ​ន​ឡើង ខណៈដែលមានការព្រួ​យ​បា​រ​ម្ភថា មានមនុស្សជាច្រើនកំពុ​ង​ជាប់​នៅ​ក្រោមទឹ​កក​ក​។

    ការធ្លាក់ព្រិលខ្លាំងគឺជារឿងធម្មតានៅក្នុ​ង​ប្រទេ​សប៉ា​គីស្ថាន ក្នុងរដូវនេះ។ នេះបើតាមការបញ្ជាក់រប​ស់​ប្រធាន​មជ្ឈមណ្ឌ​លព្យាក​រណ៍អាកា​ស​ធាតុ​ជាតិ ប៉ុន្តែលោកលើកឡើងដោ​យ​ ​នៅឆ្នាំនេះអាកាសធាតុត្រជា​ក់​ខ្លាំង​ជាង​ឆ្នាំមុន ដោយសារតែបញ្ហាការ​ប្រែ​ប្រួល​អាកាស​ធា​តុ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ