• Jose នាំចូល​កីឡាករ​ថ្មីទី១ ក្នុងក្លឹប Spurs ជា​ខ្សែបម្រើ​មកពី​ក្លឹប Benfica

    (ក្រុងឡុងដ៍)៖ ខ្សែបម្រើប្រយុទ្ធ Gedson Fernandes ជាកីឡាករទី១ ដែលត្រូវបានអ្នកចាត់ការទូទៅថ្មី Jose Mourinho នាំមកចូលរួមជាមួយក្លឹបមាន់ខ្នាយមាស Tottenham Hotspur នារដូវកាលដោះដូរកីឡាករប្រចាំខែមករា ឆ្នាំ២០២០ នេះ។

    Spurs និងក្លឹប Benfica របស់ព័រទុយហ្គាល់បានព្រមព្រៀងផ្ទេរ Fernandes ជាលក្ខណៈខ្ចីជើងមកកាន់ទីក្រុង London ប្រទេសអង់គ្លេសរយៈពេល ១៨ខែជាមួយនឹងលក្ខខណ្ឌទិញដាច់ផងដែរ។

    Fernandes ជាកីឡាករសំខាន់មួយរូបដែលបានជួយឲ្យក្លឹប Benfica ឈ្នះជើងឯកលីគកំពូលព័រទុយហ្គាល់កាលពីរដូវ កាលមុន ដោយចូលលេងបាន ៥៣ប្រកួត និងស៊ុតបាន ២គ្រាប់នៅ UEFA Champions League ថែមទៀតផង។

    ខ្សែបម្រើដែលមានវ័យទើបតែ ២១ឆ្នាំសញ្ជាតិព័រទុយហ្គាល់ខាងលើនេះអាចយកមកជំនួសកន្លែង Moussa Sissoko និង Ndombele ដែលកំពុងមានបញ្ហារបួស គ្រាដែលខ្សែបម្រើដូចគ្នា Christian Eriksen ទំនងជាចាកចេញពី Spurs នាខែមករា ឆ្នាំ២០២០នេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ