• បុរសម្នាក់ ចង់ប្តឹងក្រុមហ៊ុនផលិតស្រោមអនាម័យមួយ ព្រោះខឹងប្រើស្រោម ២ជាន់ហើយ ប្រពន្ធគាត់នៅតែមានកូនទៀត!

    ចិន៖ បុរសម្នាក់គ្រោងប្ដឹងក្រុមហ៊ុនផលិតស្រោមអនាម័យមួយគឺក្រុមហ៊ុន Durex ព្រោះតែគាត់ខឹងយ៉ាងខ្លាំងថា គាត់បានប្រើស្រោមអនាម័យម៉ាកនេះរហូតដល់ទៅ ២ ជាន់ហើយ តែប្រពន្ធរបស់គាត់នៅមានផ្ទៃពោះទៀត។ បុរសដែលគ្រោងនឹងដាក់ពាក្យបណ្ដឹងក្នុងករណីចម្លែកនេះមានឈ្មោះថា Wang និងកំពុងរស់នៅក្នុងប្រទេសចិន។ លោក Wang បានប្រាប់ឲ្យដឹងថា គាត់មានកូនពីរនាក់រួចហើយទើបគាត់មិនចង់មានកូនទៀតទេ ដូចនេះហើយគាត់ក៏បានជ្រើសរើសការប្រើប្រាស់ស្រោមអនាម័យ Durex ដើម្បីធ្វើជាមធ្យោបាយពន្យាកំណើត។ គាត់បានបន្តទៀតថា យប់មួយគាត់បានប្រើប្រាស់ស្រោមអនាម័យដល់ទៅ ២ ជាន់ ពេលរួមភេទជាមួយប្រពន្ធ តែក្រោយពេលរួមភេទរួចគាត់បានប្រទះឃើញចុងស្រោមអនាម័យដែលគាត់ប្រើទាំងពីនោះសុទ្ធតែមានស្នាមធ្លុះ។

    លុះព្រឹកឡើងគាត់បានទៅទិញថ្នាំពន្យាកំណើតឲ្យប្រពន្ធគាត់លេបថែមទៀតផង តែពេលនេះប្រពន្ធរបស់គាត់នៅតែមានផ្ទៃពោះដដែល ទើបបានជាគាត់ខឹងយ៉ាងខ្លាំង និងគ្រោងដាក់ពាក្យបណ្ដឹងទៅកាន់តុលាការដូចនេះ។ ឆ្លើយតបនឹងបញ្ហានេះដំណាងក្រុមហ៊ុន Durex បានឲ្យដឹងថា ​ក្រុមហ៊ុនស្វាគមន៍ចំពោះការដោះស្រាយតាមផ្លូវច្បាប់ តែយ៉ាងណាក្តី លោក Wang ត្រូវតែបង្ហាញថា គាត់ពិតជាចេះពីរបៀបប្រើប្រាស់ស្រោមអនាម័យត្រឹមត្រូវតាមក្បួនខ្នាតជាមុនសិន។ ចំពោះក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមវិញបានបន្ថែមក្នុងន័យឌឺដងថា បើប្រើស្រោមអនាម័យត្រឹមត្រូវហើយតែប្រពន្ធនៅមានកូនទៀត មានន័យថាប្រពន្ធគាត់មានដៃគូរួមភេទផ្សេងទៀតហើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ