• ជិតចូលឆ្នាំចិន ម្នាក់ៗរងចាំអាំងប៉ាវ តែមានដឹងអត្ថន័យពិត នៃការឲ្យអាំងប៉ាវទេ?

    តាម​ជំនឿ​រៀងរាល់​ពេល​​ចូល​​ឆ្នាំ​ចិន ប្រជាពលរដ្ឋខ្មែរ​ដែល​ជាប់​សែស្រឡាយ​ចិននៅកម្ពុជា តែងចែកអាំងប៉ាវដល់សាច់ញាតិបងប្អូន ជាពិសេសអ្នកនៅលីវតែម្តងឬ​ក្មេងៗ កូនក្មួយ ដើម្បីទទួលបានលាភសំណាង មានទ្រព្យហូរចូល ក៏ដូចជាសុខភាពល្អ ជម្នះបានរាល់ឩបសគ្គ ទទួលបានជោគជ័យគ្រប់ការងារ គ្រប់ពេលវេលា សំណាងល្អ និងមាសប្រាក់ហូរចូលច្រើនៗ ហេងចូលហេងពេញមួយឆ្នាំ។

    ពាក្យថាអាំងប៉ាវសំដៅលើ លាភសំណាង ដែលមានសេចក្តីដំណាលតៗគ្នាថា “កាលមួយនោះមានសត្វចម្លែកមួយឈ្មោះ «នាន» តែងតែចេញមកខាំសម្លាប់មនុស្សស៊ីជារៀងរាល់ឆ្នាំ ធ្វើឲ្យអ្នកស្រុកតក់ស្លុតភ័យខ្លាចខ្លាំងណាស់ ហើយនាំគ្នារត់ឡើងទៅលើភ្នំដើម្បីសុវត្ថិភាព។ ស្រាប់តែឆ្នាំមួយនោះ មានគ្រួសារចំណូលថ្មីមួយគ្រួសារមកពីស្រុកផ្សេង ពុំបានរត់គេចពីសត្វនានដូចអ្នកភូមិខាងលើនោះទេ ពួកគេបានស្លៀកសំលៀកបំពាក់ពណ៌ក្រហម ផ្តល់ក្រដាសក្រហមដល់កូនចៅព្រមទាំងបានបិទក្រដាសក្រហមនៅមុខផ្ទះ។ នៅពេលដែលសត្វនាននោះមកដល់ឃើញសុទ្ធតែក្រដាសក្រហម ក៏ភ័យរត់បាត់ទៅ ហើយលែងមកអុកឡុកអ្នកស្រុកទៀត”។

    ហេតុនេះទើបមានការចែកអាំងប៉ាងនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន។ ពីមួយជំនាន់ទៅមួយជំនាន់ជនជាតិចិនបានកែប្រែពីការចែកក្រដាសក្រហមទៅជាអាំងប៉ាវក្រហមដែលមានលុយកាក់ ឬ របស់មានតម្លៃផ្សេងទៀត យកហុងស៊ុយ ហេងហេង នាំសំណាងឆ្នាំថ្មី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ