មិនសរសើរមិនបាន​! មន្រ្ដី​កងរាជអាវុធហត្ថ​ម្នាក់ មិនត្រឹម​តែ​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ទេ​ ថែម​ទាំង…

ពិតជា​រឿងមួយ​ដ៏គួរ​រំភើប​ខ្លាំង​ណាស់​ ដែលមន្រ្ដី​កងរាជអាវុធហត្ថម្នាក់​ ដែលគាត់​មិនត្រឹម​តែ​មាន​មុខងារ​មេីល​ថែរ​ក្សាសុវត្ថិភាព​ជូន​ដល់​ប្រជាពលរដ្ឋ​នោះទេ​ លោកថែមទាំង​យក​ចិត្ត​ទុកដាក់​ចំពោះ​សុខទុក្ខរបស់ប្រជាពលរដ្ឋដែលបានជួបនៅ​បញ្ហា​ចំពោះ​មុខ ដែលត្រូវ​ការ​អ្នក​ជួយ​យកអាសារ​ជាបន្ទាន់​ផងដែរ​។ដោយឡែក​ យោងតាម​រយៈ​គណនី​ហ្វេសប៊ុក​មួយ​ដែលមាន​ឈ្មោះ​ថា​ Eng Hy បានធ្វេីការ​បង្ហោះ​សារ​ដែលមាន​អត្ថន័យ​រៀបរាប់​យ៉ាងដូច្នេះ​ថា​៖​ «អាវុធហត្ថ ខេត្តរតនគិរី បញ្ជូនស្ត្រីដែលនឹងឆ្លងទន្លេម្នាក់ ទៅកាន់មណ្ឌលសុខភាព ស្រុកបរកែវ។ រតនគិរី៖ យោងតាមការស្នើរសុំ​ របស់ប្រធានមណ្ឌលសុខាភិបាល​ ស្រុកអូរយ៉ាដាវ ក្នុងការជួយសង្គ្រោះ​ប្រជាពលរដ្ឋ កាលពីថ្ងៃអាទិត្យទី៣០ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថ​ មូលដ្ឋានស្រុកអូរយ៉ាដាវ ដឹកនាំដោយលោកអនុសេនីយ៍ឯក សេង កុសល មេបញ្ជាការរង បានចុះជួយសង្គ្រោះ​ ស្ត្រីមានផ្ទៃពោះ​ ដែលនឹងឆ្លងទន្លេម្នាក់ ឈ្មោះ សល់ ម្យិច ភេទស្រី អាយុ២២ឆ្នាំ ជនជាតិច្រាយ មានទីលំនៅបច្ចប្បន្ន​ ភូមិតេនសុះ ឃុំយ៉ាទង់ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បញ្ជូនទៅកាន់​ មណ្ឌលសុខភាពស្រុកបរកែវ»។​ ដែលនេះ​ពិតជា​បានបង្ហាញ​នូវ​ការ​យក​ចិត្ត​ទុកដាក់​ជា​ខ្លាំង​ពី​មន្ត្រី​នៅតាម​តំបន់​ ហេីយក៏ត្រូវបាន​មហាជន​ជាច្រើន​ បានធ្វេីការ​កោតសរសើរ​ចំពោះស្នាដៃ​ដ៏ល្អនេះផងដែរ។»

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ