ហ្វេនម្នាក់ ហ៊ានឲ្យលុយជាង ៣០០០ដុល្លារ ទិញយកបង្គន់មួយ ដែល Lisa ធ្លាប់ប្រើរួចក្នុងហាងកាហ្វេមួយកន្លែង នៅប្រទេសថៃ

ហាងកាហ្វេដ៏ល្បីក្នុងប្រទេសថៃគឺហាង MQQN Cafe ត្រូវផ្អាកដំណើរជាបណ្ដោះអាសន្ន ក្រោយកើតមានរឿងចម្រូលចម្រាសមួយទាក់ទងនឹងការលក់ចានបង្គន់ដែលធ្លាប់ប្រើដោយតារាចម្រៀងស្រី Lisa សមាជិកក្រុម BLACKPINK។ សូមរម្លឹកជូនថា កាលពីថ្ងៃទី ១ ខែ មករា កន្លងទៅនេះ តារាចម្រៀងស្រី Lisa បានទៅហាង MQQN Cafe ក្នុងអំឡុងពេលនាងទៅលេងប្រទេសថៃ ហើយព្រោះតែភាពល្បីល្បាយរបស់នាង មានអ្នកគាំទ្រម្នាក់បានទៅសុំទិញចានបង្គន់ដែលនាងបានប្រើរួចពីម្ចាស់ហាងកាហ្វេក្នុងម្លៃ ១០០ ០០០ បាត (៣ ៣០០ ដុល្លារអាមេរិក)។ អ្នកគាំទ្ររូបនោះថែមទាំងប្រាប់ឲ្យដឹងទៀតថា ប្រសិនម្ចាស់ហាងកាហ្វេរើសបានសរសៃសក់របស់ Lisa​ គាត់នឹងហ៊ានទិញក្នុងតម្លៃខ្ពស់ជាងនេះទៀតផង។

រឿងរ៉ាវខាងលើនេះបានផ្ទុះការចាប់អារម្មណ៍ខ្លាំង ក្រោយពេលម្ចាស់ហាងកាហ្វេបានយកទៅសរសេរយ៉ាងក្បោះក្បាយបង្ហោះក្នុងបណ្តាញសង្គម Facebook។ ការរិះគន់ និងមតិយោបល់ផ្សេងៗបានកើតមានជាបន្តបន្ទាប់ ដោយអ្នកខ្លះលើកឡើងថា ហេតុអ្វីទិញតែចានបង្កន់ ចុះរបស់ប្រើប្រាស់ផ្សេងៗទៀតដូចជា កៅអី កែវ ស្លាបព្រា ឬក្រណាត់ជូនដៃ​ ម៉េចមិនទិញផងទៅ? អ្នកខ្លះបានលើកឡើងថា ម្ចាស់ហាងមិនគួរយកទៅរឿងនេះទៅផ្សព្វផ្សាយជាសាធារណៈឡើយ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ប្រជាប្រិយភាពរបស់តារាចម្រៀង Lisa ផងដែរ។ ព្រោះតែភាពចម្រូងចម្រាស់ខាងលើពេលនេះហាងកាហ្វេ MQQN Cafe បានផ្អាកលក់ជាបណ្តោះអាសន្នសិន ហើយម្ចាស់ហាងក៏បានសរសេរសារសុំទោសទៅកាន់តារាចម្រៀង Lisa តាមរយៈបណ្តាញសង្គមផងដែរ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ