• គួរឲ្យស្រឡាញ់! ក្មេងស្រីខ្មែរកាត់បារាំង ទទួលបានការចាប់អារម្មណ៍ខ្លាំង ក្រោយមកធ្វើបុណ្យនៅខេត្តបាត់ដំបង

    បាត់ដំបង៖ ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវរូបភាពជាច្រើនសន្លឹកដែលបង្ហាញសកម្មភាពកុមារីបរទេសមួយរូបជាកូនខ្មែរកាត់បារាំង បានមកធ្វើបុណ្យទានដល់អង្គការ ពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា ដែលហៅជាអក្សរកាត់ថា ព.អ.ក.។ យោងតាមការបង្ហោះរបស់ Buddhism for Education of Cambodia ( BEC) បានសរសេររៀបរាប់ថា៖ “ចូរចម្រើនក្នុងព្រះពុទ្ធសាសនា គ្រួសារឧបាសិកា Kim Chau មកពីសហរដ្ឋអាមេរិក និងភ្នំពេញ មានសទ្ធាជ្រះថ្លាប្រគេនចង្ហាន់ព្រះសង្ឃនៅ ពអក និងទ្រទ្រង់ការងារ ពអក ។ សូមអនុមោទនា!”។

    សូមបញ្ជាក់ថាអង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា ដែលហៅជាអក្សរកាត់ថា ព.អ.ក. ជាអង្គការមិនស្វែងរកប្រាក់កម្រៃ អប់រំ និងមនុស្សធម៌ បង្កើតឡើងដោយព្រះសង្ឃ​ស្ម័គ្រ​ចិត្ត​មានព្រះតេជគុណ ធម្មសេនា ហាក់ សៀងហៃ (រាហុល) ជាប្រធាន ដោយបានទទួលស្គាល់ជាផ្លូវ​កា​រ​ពី​ក្រសួង​ម​ហា​ផ្ទៃតាមរយៈលិខិតលេខ ៨៨៩ ស.ជ.ណ ចុះថ្ងៃទី០៤ ខែ កក្កដា ឆ្នាំ២០១២ ដែលមានទីតាំងភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង តាមបណ្តោយផ្លូវទៅប្រាសាទបាណន់ ហួសវត្តកំពង់សីមាប្រមាណ ៦០០ ម៉ែត្រ ខាងស្តាំដៃ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ