• មន្ទីរពេទ្យ​កាល់ម៉ែត ប្រកាសទទួលពិនិត្យព្យាបាល និងវះកាត់ជំងឺបេះដូងកុមារ ដោយឥតគិតថ្លៃ

    មន្ទីរពេទ្យ​កាល់ម៉ែត បាន​ជូន​ដំណឹង​ដល់​ម្តាយ​ឪពុក​ដែល​មាន​កូន​ប្រុស​ស្រី អាយុក្រោម ១៤ ឆ្នាំ មាន​ជំងឺ​បេះដូង អាច​យក​មក​ពិគ្រោះ ពិនិត្យ ព្យាបាល​ថែទាំ និង​វះកាត់​ដោយ​ឥត​គិត​ថ្លៃ នៅ​អគារ​បេះដូង​កុមារ ជាប់​របង​ស្ថានទូត​បារាំង។ នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​នោះ មន្ទីរពេទ្យ​កាល់ម៉ែត បាន​បញ្ជាក់​ថា បច្ចុប្បន្ន​មន្ទីរពេទ្យ​បាន និង​កំពុង​បង្កើន​លទ្ធភាព​ជួយ​ឧបត្ថម្ភ​ដល់​ការ​វះកាត់​ជំងឺ​បេះដូង​ឲ្យ​កុមារ​កម្ពុជា​ដោយ​ឥត​គិត​ថ្លៃ ក្នុង​បច្ចេកទេស​កាន់​តែ​ទំនើប ជាមួយ​បទ​ពិសោធន៍​ជំនាញ​ខ្ពស់។

    តាំង​ពី​ឆ្នាំ ២០០០ មក មន្ទីរពេទ្យ​កាល់ម៉ែត​បាន​សហការ​ជាមួយ​ដៃគូ​អន្តរជាតិ ដើម្បី​ពិនិត្យ​ព្យាបាល​ថែទាំ និង​វះកាត់​ជំងឺ​បេះដូង ឲ្យ​កុមារ​ដោយ​ឥត​គិត​ថ្លៃ​តាម​គម្រោង​ផែនការ​កំណត់។

    ថ្ងៃ​ធ្វើការ​ពី​ថ្ងៃចន្ទ ដល់ថ្ងៃស្រុក ម៉ោង៨៖០០-១១៖៣០នាទីព្រឹក និងម៉ោង ២៖០០ រសៀល-៥៖០០ល្ងាច ចំពោះ​ព័ត៌មាន​បន្ថែម សូមទាក់ទងលេខ ០២៣ ៩៩២ ៦៣៤ រៀងរាល់​ម៉ោង​ធ្វើការ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ