• ការផ្គត់ផ្គង់ចរន្តអគ្គិសនីតំបន់​មួយចំនួននឹងមានការរអាក់រអួលខ្លះៗ ចាប់ពីថ្ងៃទី១៦ ដល់ ១៩មករា

    EDC – អគ្គិសនីកម្ពុជាបានប្រកាសជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ហើយដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ នៅតំបន់មួយចំនួនអាចនឹងមានការរអាក់រអួលចរន្តអគ្គិសនីខ្លះៗទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម៖

    ១. ថ្ងៃទី១៦មករា២០២០៖ សង្កាត់​បឹងកក់ទី១ កាកាបទី១ កាកាបទី២ ត្រពាំងក្រសាំង ស្នោរ កំបូល ចាក់អង្រែក្រោម ចាក់អង្រែលើ តាខ្មៅ ដើមមៀន ឃ្មួញ ព្រែកព្នៅ សំរោង ពញាពន់ និង​ស្រុក​ពញាឭ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៧យប់។

    ២. ថ្ងៃទី​១៧ មករា ២០២០៖ សង្កាត់​ទឹកថ្លា ភ្នំពេញ​ថ្មី អូរបែកក្អម កាកាបទី១ កាកាបទី២ ស្ទឹងមានជ័យទី១ ស្ទឹងមានជ័យ​ទី២ ស្ទឹងមានជ័យ​ទី៣ ឃុំបែកចាន ឃុំឆក់ឈើនាង ឃុំពើក ឃុំក្រាំងម្កាក់ ឃុំព្រៃពួច ក្នុងស្រុកអង្គស្នួល ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៤ល្ងាច។

    ៣. ថ្ងៃទី​១៨ មករា ២០២០៖ សង្កាត់​ផ្សារ​កណ្តាលទី២ ចតុមុខ ក្បាលកោះ ទួលសង្កែទី១ ទួលសង្កែទី២ ឫស្សីកែវ ភ្នំពេញ​ថ្មី គោករកា ស្ទឹងមានជ័យ​ទី២ ស្ទឹងមានជ័យ​ទី៣ បឹងទំពន់ទី១ បឹងទំពន់ទី២ ដង្កោ និង​ទំនប់ទឹក ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច។

    ៤. ថ្ងៃទី១៩ មករា ២០២០៖ សង្កាត់​ទំនប់ទឹក ជ្រោយចង្វារ ព្រែកលៀប ទួលសង្កែទី២ ភ្នំពេញថ្មី គោកឃ្លាង ចោមចៅទី១ ចោមចៅទី២ ព្រៃស ស្ទឹងមានជ័យ​ទី២ ស្ទឹងមានជ័យ​ទី៣ បឹងទំពន់ទី១ បឹង​ទំពន់​ទី២ ដង្កោ តាខ្មៅ កំពង់សំណាញ់ និង​ស្រុកស្អាង ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច៕

    EDC – អគ្គិសនីកម្ពុជាបានបញ្ជាក់ទៀតថា៖ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ