• មិនមែនតែ ១គ្រាប់ទេ! ការពិត អ៊ីរ៉ង់បាញ់មីស៊ីលរហូតដល់ទៅ ២គ្រាប់ លើយន្តហោះដឹកអ្នកដំណើររបស់អ៊ុយក្រែន

    របាយការណ៍បានរាយការណ៍កាលពីថ្ងៃអង្គារ ទី១៤ ខែមករា ថាមីស៊ីលអ៊ីរ៉ង់ ២គ្រាប់ បានទម្លាក់យន្ដហោះដឹកអ្នកដំណើរអ៊ុយក្រែន ជាមួយនឹងការបង្ហាញវីដេអូកាមេរ៉ាសុវត្ថិភាព ដែលបង្ហាញពីការបាញ់ផ្លោងទ្វេដងទៅលើមេឃរបស់អ៊ីរ៉ង់។ ប្រភពព័ត៌មានបាននិយាយថា មីស៊ីលទាំង២ បានបាញ់ឡើងមុនក្រោយគ្នារយៈពេល ៣០វិនាទី។ ហើយគ្រាប់ទី១ បាញ់មិនត្រូវនោះទេ ប៉ុន្តែគ្រាប់ទី២ គឺជាអ្នកបង្ហើយអាយុជីវិតអ្នកដំណើរទាំងអស់នៅលើយន្តហោះ។

    រំលឹកដែរថា យន្ដហោះអន្ដរជាតិអ៊ុយក្រែនត្រូវធ្លាក់ចុះភ្លាមៗបន្ទាប់ពីហោះហើរ កាលពីថ្ងៃពុធ ដោយបានសម្លាប់អ្នកដំណើរ និងអាកាសយានិកទាំងអស់ ១៧៦នាក់ នៅលើយន្តហោះ។ ដំបូងឡើយរដ្ឋាភិបាលក្រុងតេអេរ៉ង់បានបដិសេធរាល់ការអះអាងរបស់ពួកលោកខាងលិច ដែលថាយន្តហោះ Boeing 737 ត្រូវបានបាញ់ទម្លាក់ដោយមីស៊ីល។ ប៉ុន្តែបន្ទាប់មកកាលពីថ្ងៃសៅរ៍កន្លងទៅ មេបញ្ជាការកងអនុសេនាបដិវត្តលោកឧត្តមសេនីយ៍ទោ Amirali Hajizadeh ក៏បានសារភាពថាវាជាកំហុសរបស់ខ្លួន ដោយពួកគេបានច្រឡំថាវាជាមីស៊ីល ទើបពេលនោះពួកគេតបទៅដោយប្រើមីស៊ីល។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ