សម្តេច៖ គ្មានការផ្ទេរតំណែងនាយករដ្ឋមន្ត្រី ទៅឲ្យកូននោះទេ…!

យោងតាមវេបសាយទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP បានចុះឲ្យដឹងមុននេះបន្តិចថា៖ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០-សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់សាជាថ្មី ថា ឯកឧត្តម ហ៊ុន ម៉ាណែត មិនអាចធ្វើជានាយករដ្ឋមន្ត្រីតាមរយៈការផ្ទេរអំណាច ឬបន្តវេនទៅកូន ខណៈដែលសម្តេចកំពុងកាន់អំណាច ឬមិនឆ្លង់កាត់ការបោះឆ្នោតនោះទេ។

ការលើកឡើងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនេះ ក្នុងជំនួបលើកទី៤ សម្តេចតេជោនាយករដ្ឋមន្រ្តីជាមួយអ្នកសារព័ត៌មាន នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រនារល្ងាចថ្ងៃទី១៤ខែមករា ឆ្នាំ២០២០។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កូនប្រុសសម្តេចគឺ ឯកឧត្តម ហ៊ុន ម៉ាណែត មិនអាចធ្វើជានាយករដ្ឋមន្ត្រី មិនមកកាន់តំណែង តាមរយៈការផ្ទេរនោះទេ ។ ព្រោះថាកម្ពុជាជាប្រទេសកាន់របបប្រជាធិតេយ្យតាមរយៈការបោះឆ្នោត។ សម្តេចតេជោបានបញ្ជាក់ថា ” ខ្ញុំសូមបញ្ជាក់ថាគ្មានការផ្ទេរតំណែងពីឪពុកទៅកូន ដោយមិនឆ្លងកាត់ការបោះឆ្នោតនោះទេ។ ចាប់ពីឆ្នាំ២០២៣ ដល់ ២០៣០ទើប អាចប្រឡូក នាយករដ្ឋមន្ត្រីបាននេះ ជាចំណុចដែលខ្ញុំនិយាយហើយនិយាយ ទៀត។ ពេលនេះតើកូន មានលទ្ធភាពឯណាមកដណ្តើមអំណាចពីឪពុក ហើយអ្វីដែលខ្ញុំចង់ បញ្ជាក់ថាកម្ពុជាគឺជា ប្រទេសកាន់របបលទ្ធិប្រជាធិបតេយ្យមិនជាប្រទេសផ្ទេរអំណាចពី់ឪពុកទៅកូនដូចប្រទេសខ្លះនោះទេ គឺត្រូវឆ្លងកាត់ការបោះឆ្នោត”។

សម្តេចតេជោបានបញ្ជាក់ទៀតថា បើឪពុកកំពុងកាន់អំណាចហើយអង្គុយនៅទីនេះ តែផ្ទុយទៅវិញបើទោះបីជាឪពុកចាកចេញពីតួនាទីក្តីក្នុងពេលដែលថ្នាក់ដឹកនាំប្រទេសជាតិសហការីដែលកំពុងនៅទីនេះ ។ ដោយសារហ៊ុន ម៉ាណែតគឺជាក្មេងម្នាក់ដែលអ្នកនៅទីនេះពេលជួបការឈឺចាប់។ សម្តេចតេជោបន្តថា ការផ្តល់តួនាទីនេះក៏ត្រូវពិភាក្សានៅក្នុងផ្ទៃក្នុងរបស់គណបក្ស ជាមុនសិន ។ ដូច្នេះសូមអ្នកសារព័ត៌មាន ក៏ដូចជាអ្នកវិភាគទាំងឡាយធ្វើការផ្តល់សុភវិនិច្ឆ័យ ហើយកុំ ទាញបញ្ហានេះឱ្យក្លាយជាបញ្ហាមិនឡូស៊ិក។ ជាមួយគ្នានោះដែរសម្តេចតេជោ ក៏បានលើកថា អ្នកដែលចង់បានអំណាចបានធ្វើ ការចោទប្រកាន់លើ ហ៊ុន ម៉ាណែត ជាកូនរបស់ជនបរទេស ហើយបានប្រមាថ ភរិយាថែមទៀត។ ចំណុចនេះសម្តេចតេជោបានបញ្ជាក់ថាសម្តេចនឹងមិនអត់ឱនជាដាច់ខាត៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ