ដឹងទេថា មានវិទ្យាល័យ​មួយ ក្នុងខេត្ត​សុរិន្ទប្រទេសថៃ បាន​ដាក់​ភាសា​ខ្មែរ សម្រាប់ឲ្យ​សិស្ស​រៀនបន្ថែម

បើ​និយាយ​អំពី​ខេត្ត​សុរិន្ទ គឺ​ប្រជាជន​កម្ពុជា បាន​ស្គាល​យ៉ាង​ច្បាស់ ពីព្រោះ​ក៏​ជា​អតីត​ខេត្ត​មួយ​របស់ ប្រទេស​កម្ពុជា​ផង​ដែរ​។ ហើយ​ប្រជាជន​នៅ​ក្នុង​ខេត្ត​នោះ ភាគច្រើន គឺ​ចេះ​និយាយ​ភាសា​ខ្មែរ ប៉ុន្តែ​ពួក​គាត់​និយាយ​រាងរ​ឌឺ​ន បន្តិច​។ចំនុច​ពិសេស​មួយទៀត ប្រជាជន​កម្ពុជា គឺ​និយម​ទៅ គាន់​ខេត្ត​នោះ​ផង​ដែរ ដោយសារ​តែ​ពួក​គាត់​ទៅ​ពិនិត្យ ព្យាបាល ដោយសារ​តែ​ពេទ្យ​នៅ​ទីនោះ​ល្បី ហើយ​មាន​តម្លៃ​ធូរ​ថ្លៃ​។ ហើយ​នៅ​ពេល​ថ្មី​ៗ​នេះ តាម​រយៈ គណនី​ហ្វេ​ស​ប៊ុ​ក ដែល​មានឈ្មោះ​ថា កិត្តិ​ប​ណ្ឌិ​តោ ហី សុ​ផា​លី​ន បាន​បង្ហោះ​នៅ​វី​ឌេ​អូ​មួយ​ដែល​បង្ហាញ​អំពី កូនសិស្ស​ថៃ បាន​កំពុង​តែ​រៀន​ភាសា​ខ្មែរ​ផង​ដែរ​។ក្នុង​នោះ​គណនី​ខាងលើ​បាន​សរសេរ​រៀបរាប់​ផង​ដែរ​ថា “​ជួយ​ស៊ែរ​លើកទឹកចិត្ត​ប្អូន​ៗ នៅ​វិទ្យាល័យ​សិរិ​ន​ថន ខេត្ត​សុរិន្ទ រៀន​មុខ​វិជ្ជា​ជ្រើសរើស​ជា​មុខ​វិជ្ជា​ភាសា​ខ្មែរ​សម្រាប់​ទំនាក់ទំនង ពិតជា​ពូកែ​ណាស់​ต้องขอกราบพระคุณโรงเรียนสิรินธรที่ส่งเสริมให้เด็กๆได้เรียนรู้ภาษาเขมร ในระดับมัธยมศึกษา ( General education Khmer for communications) ความน่ารักของเด็ก”៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ