ផ្សារទំនើប AEON របស់ជប៉ុន សម្រេចប្ដូរមេដឹកនាំថ្មី បន្ទាប់ពីខាតបង់ប្រាក់ ៥៨លានដុល្លារ

ផ្សារទំនើប Aeon ជាផ្សារទំនើបដ៏ល្បីល្បាញមួយដែលមានដើមកំណើតនៅប្រទេសជប៉ុន ដែលប្រជាជនភាគច្រើនទទួលស្គាល់ថា ជាផ្សារទំនើបបំផុតមួយលើសកលលោក ពេលនេះបានសម្រេចផ្លាស់ប្ដូរមេដឹកនាំថ្មីវិញហើយ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន The Japan Times នៅថ្ងៃទី ១១ ខែមករា ឆ្នាំ២០២០នេះ។

ក្នុងនោះក្រុមប្រឹក្សាភិបាលរបស់ផ្សារទំនើបមួយនេះ បានសម្រេចតែងតាំងលោក Akio Yoshidaជាប្រធានរបស់ Aeon វិញ។ គួរឲ្យដឹងផងដែរថា លោក Akio Yoshida មុនក៏ជាអនុប្រធាននៃក្រុមហ៊ុនផ្សារទើបដ៏ល្បីនេះដែរ។ ទោះជាយ៉ាងណាលោក Yoshida បានមានប្រសាសន៍ថាខ្លួននឹងព្យាយាមបំពេញភារកិច្ចរបស់ឲ្យបានល្អ ដោយមិនឲ្យបាត់បង់ទិសដៅនៃកំណែទម្រង់របស់ក្រុមហ៊ុនឡើយ។

បើតាមរបាយការណ៍របស់ Aeon បានរាយការណ៍ពីការខាតបង់សុទ្ធរបស់ក្រុមចំនួន ៦.៣ ពាន់លានយ៉េន ឬស្នើនឹងប្រមាណ ៥៨ លានដុល្លារអាមេរិក។ ក្នុងរយៈពេលប្រាំបួនខែគិតត្រឹមខែវិច្ឆិកាឆ្នាំ២០១៩ ធៀបនឹងប្រាក់ចំណេញសុទ្ធដែលមានចំនួន ៦០០ លានយ៉េនឬស្នើនឹងប្រមាណ ៥.៥ លានដុល្លារអាមេរិកកាលពីឆ្នាំ២០១៨។

តែទោះយ៉ាងណាក្ដីសម្រាប់ផ្សារទំនើររបស់ខ្លួននៅតាមបណ្ដាប្រទេសផ្សេងគឺទទួលបានជោគជ័យ ជាក់ស្នែងដូចជានៅខ្មែរ និងនៅវៀតណាមជាដើមគឺកំពុងទទួលបានជោគជ័យយ៉ាងខ្លាំង ប៉ុន្តែចំពោះផ្សារក្នុងស្រុករបស់ខ្លួនវិញកំពុងរងគ្រោះ ដោយសារតែការប្រកួ​តប្រជែង និងលក់រាយតាមអនឡាញ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ