Zilingo មាន​បំណង​ប្រើ​ប្រព័ន្ធ​ឌីជី​ថល តាម​រោង​ចក្រ​កម្ពុជា ក្នុង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​នឹង​សមា​គម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC)

ការ​បង្កើត​ប្រព័ន្ធ​ឌី​ជី​ថលកម្មសិទ្ធិ​ផលិត​កម្ម​​របស់​​ផ្លាត​ហ្វម​បច្ចេក​វិទ្យា​​សម្លៀក​បំពាក់​​​ជា​សកល និង​ដំណោះ​ស្រាយ​បច្ចេក​វិទ្យា អនុ​ញ្ញាត​ឲ្យ​រោង​ចក្រ​​កាត់​ដេរ​ជាច្រើន​នៅកម្ពុជា រក្សា​ទី​តាំង​​​របស់​ខ្លួន​ក្នុង​នាម​ជា​អ្នក​ឈាន​មុខ​គេ​ក្នុង​​វិស័យ​ឧស្សា​ហ​កម្ម​សម្លៀក​បំពាក់​។

ភ្នំពេញ ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២០៖ ផ្លាត​ហ្វម​បច្ចេក​​វិទ្យា​​សម្លៀក​​បំពាក់​​ជា​សកល Zilingo បាន​បញ្ចប់​សន្និ​សីទ​​មួយ​​យ៉ាង​ជោគ​ជ័យ ​ក្នុង​កិច្ច​​សហ​ប្រតិ​បត្តិ​ការ​ជាមួយនឹង​សមា​គម​​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC) និង​វិទ្យា​ស្ថាន​បណ្តុះ​បណ្តាល​វិស័យ​កាត់ដេរ​នៅ​​​កម្ពុជា (CGTI) នៅ​ឯ​ទីស្នាក់​​​ការ​កណ្តាល​របស់ GMAC ស្ថិត​​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​រាជ​ធានី​ភ្នំ​ពេញ​។ ក្នុង​សន្និ​សីទ​នេះ Zilingo បាន​ធ្វើ​​បទ​បង្ហាញ​ពី​​ការ​​ប្រើ​ប្រាស់​កម្ម​វិធី​ឌី​ជី​ថល​កម្មសិទ្ធិ​ផលិត​កម្ម ដែល​នឹង​​ជួយ​ឲ្យ​រោង​ចក្រ​កាត់​ដេរ​របស់​កម្ពុជា បង្កើន​ប្រសិទ្ធិ​ភាព និង​កាត់​បន្ថយ​​ភាព​ខ្វះ​ចន្លោះ​ផ្សេង​ៗ​។

លោក Sid Narayanan ប្រធាន​កម្ម​វិធី​ឌីជី​ថល​តាម​រោង​ចក្រ​របស់​ទីផ្សារ​​​សម្លៀក​បំពាក់​អន​ឡាញ Zilingo បាន​និយាយ​ថា៖ «យើង​ពិត​ជា​រំភើប​ណាស់​ដែល​សមា​គម​​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា បាន​​ផ្តល់​ឲ្យ​យើង​នូវ​ផ្លាត​ហ្វម​​មួយ និង​ឱកាស​ក្នុង​ការ​បង្ហាញ​ពី​ដំណោះ​ស្រាយ​របស់​យើង ក៏​ដូច​ជា​​ចូលរួម​ក្នុង​អាជី​វកម្ម​កម្ពុជា និង​ភាគី​ពាក់​ព័ន្ធ​សំខាន់​ៗ​ដើម្បី​​ចែក​រំលែក​ពី​វិធី​សាស្ត្រ​​ដែល Zilingo អាច​ជួយ​ឲ្យ​ពួកគេ​បង្កើន​ប្រសិទ្ធិ​ភាព​ផលិត​កម្ម​តាមរយៈ​ការ​​ធ្វើ​​ស្វ័យ​ប្រវត្តិ​ភាព​​នៃ​ផលិត​កម្ម​ផ្សេង​ៗ​ក្នុង​​​រោង​ចក្រ​»​។

Zilingo មាន​ទំនាក់​ទំនង​ដ៏​រឹង​មាំ​ជា​មួយនឹងសមា​គម​​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា និង​ត្រូវ​បាន​អញ្ជើញដោយ​សមា​គម​នេះ ឲ្យ​ធ្វើ​ការ​​បង្ហាញ​ពី​​របៀប​​​ដែល​​ដំណោះ​ស្រាយ​បច្ចេក​វិទ្យា​​ឆ្លាត​វៃ​របស់​ខ្លួន អាច​​​​នាំ​យក​រោង​ចក្រ​នា​នា​នៅកម្ពុជា ចូល​ទៅ​ក្នុង​បដិ​វដ្តន៍​​ប្រព័ន្ធ​ឌី​ជី​ថល ដើម្បី​រក្សា​​ទី​តាំង​របស់​ខ្លួន​ក្នុងនាម​ជា​តួ​អង្គ​ដ៏សំខាន់​ក្នុង​វិស័យ​ឧហ្សា​ហ​កម្ម​សម្លៀក​បំពាក់​។

លោក​កាំ​ង ម៉ូ​នី​កា ​អគ្គ​លេខាធិការ​រង​​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា៖ «ក្នុង​សម័យ​​កាល​ឧស្សាហ​កម្ម 4.0 យើង​កំពុង​​តែ​អង្កេត​​លើ​ល្បឿន​​​នៃ​ការ​វិវឌ្ឍ​របស់​ស្វ័យ​ប្រវត្តិ​ភាព និង​ប្រព័ន្ធ​ឌី​ជី​ថល ​ក្នុង​រោង​ចក្រ​របស់​យើង​ទាំង​អស់​។ ម៉ាស៊ីន​ស្វ័យ​ប្រវត្តិ កំពុង​តែ​​កើន​ឡើង​លើ​ការ​ប្រើប្រាស់​ក្នុង​​ដំណើរ​​ការ​​របស់​រោង​ចក្រ​​ភាគ​ច្រើន​ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ ការ​ច​នា​ម៉ូត ការ​​បង្កើត​គំ​រូ​ម៉ូត ការ​កាត់​ម៉ូត ការ​បោះ​ពុម្ភ​លើ​សម្លៀក​បំពាក់ ការ​ប៉ាក់ ការ​ដេរ និង​ការ​គ្រប់គ្រង​គុណ​ភាព​»​។ លោក ម៉ូ​នី​កា បាន​សង្កត់​ធ្ងន់​ថា ប្រព័ន្ធ​ឌី​ជី​ថល​ពិត​ជា​សំខាន់​ណាស់​ក្នុង​វិស័យ​ឧស្សា​ហ​កម្ម​កាត់​ដេរ ដោយ​លោក​​បាន​​បញ្ជាក់​ថា៖ «កម្ពុជា ត្រូវ​តែ​ឆ្លើយ​តប​ទៅនឹង​បញ្ហា​ប្រឈម​នៃ​ស្វ័យ​ប្រវត្តិ​ភាព និង​ប្រព័ន្ធ​ឌី​ជី​ថល​នេះ ឲ្យ​បាន​​រហ័ស​ជាង​នេះ ក្នុង​គោល​បំណង​ផ្លាស់​ប្តូរ​កន្លែង​ការ​ពារ និង​កម្លាំង​ការ​ងារ​របស់​យើង​»​។

ការ​ណែ​នាំ​ពីការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ឌី​ជី​ថល​​ផលិត​កម្ម​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ផែន​ការ​របស់ Zilingo ក្នុង​​ការ​ដាក់​ឲ្យ​ដំណើរ​​ការ​នៅ​កម្ពុជា ក្នុង​នាម​ជា​ទីផ្សារ​ចម្បង ក្រោមទស្ស​ន​វិស័យ​​មួយ​​ដើម្បី​បង្កើន​ថាម​ពល​ដល់​អាជី​វកម្ម​សម្លៀក​បំពាក់ តាម​រយៈ​ការ​បង្កើត​ភាព​ងាយ​ស្រួល​ដែល​មិន​ធ្លាប់​មាន​ពីមុនមក​ទៅ​លើ​ចង្វាក់​នៃ​ការ​ផ្គត់​ផ្គង់​ប្រកប​ដោយ​តម្លា​ភាព​ជា​មួយនឹង​​សេវា​បច្ចេក​វិទ្យា ហិរញ្ញ​វត្ថុ និង​សេវា​ទីផ្សារ​។

លោក Cian O’Dowd ប្រធាន​ផ្នែក​ពង្រីក​ទីផ្សារ​របស់​ Zilingo បាន​ឲ្យ​ដឹង​ថា៖ «នៅ​ពេល​ដែល​យើង​គិត​ពី​វត្តមាន​របស់​យើង​ក្នុង​ប្រទេស​កម្ពុជា យើង​សម្លឹង​ឆ្ពោះ​ទៅកាន់​ការ​​បណ្តាក់​ទុន​​ផ្លាត​ហ្វម​របស់​យើង​ដើម្បី​​នាំ​យក​រោង​ចក្រ​​កម្ពុជា​ជា​ច្រើនបន្ថែមទៀត ទៅគាន់​យុគ​សម័យ​​កាល​ឌី​ជី​ថល ក៏ដូច​ជា​​ផ្សារ​ភ្ជាប់​ប្រភព​កម្ពុជា ទៅកាន់​យីហោ​សម្លៀក​បំពាក់​​ជា​សកល ក្នុង​ប្រទេស​លោក​ខាង​លិច​។ តួនាទី​នៃ​បច្ចេក​វិទ្យា គួរ​តែ​​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បង្កើត​​ឲ្យ​មាន​ការ​រីក​ចម្រើន​​រួម​គ្នា​។ ជាមួយ​នឹង​​កម្ម​វិធី និង​សេវា​ដ៏​សក្តិ​សម​របស់ Zilingo អាជី​វកម្ម​សម្លៀក​បំពាក់ គួរ​តែ​ត្រូវ​បាន​​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ជាង​នេះ ដើម្បី​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​ពិភព​លោក​»​។

ដោយ​ចាប់​ផ្តើម​នៅ​ថ្ងៃនេះ រោង​ចក្រ​​នា​នា​ដែល​មាន​​ការ​ចាប់​អារម្មណ៍ នៅ​​កម្ពុជា អាច​ចុះ​ឈ្មោះ ដើម្បី​ប្រើ​ប្រាស់​សាក​ល្បង​ដោយ​ឥត​គិត​ថ្លៃ​លើ​​កម្ម​វិធី​បច្ចេក​វិទ្យា​កម្ម​សិទ្ធិ​ផលិត​កម្ម​របស់ Zilingo​។ ដើម្បី​ចុះ​ឈ្មោះ សូម​ទាក់​ទង​ទៅកាន់​អ៊ី​ម៉ែល៖​[email protected]

អំពី Zilingo

Zilingo គឺ​ជា​ផ្លាត​ហ្វម​បច្ចេក​វិទ្យា​មួយ​ដែល​​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ចង្វាក់​ផ្គត់​ផ្គង់​សម្លៀក​បំពាក់​ទាំងមូល​។ ផ្លាត​ហ្វម​នេះ ត្រូវ​បាន​បង្កើត​ឡើង​​ក្នុងឆ្នាំ​២០១៥ ដោយ​អ្នក​ស្រី Ankiti Bose និង​លោក Dhruv Kapoor ក្រោមទស្ស​នវិស័យ​​​ប្រើប្រាស់​បច្ចេក​វិទ្យា ដើម្បី​​ធ្វើ​ឲ្យ​​អាជី​វកម្ម​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ និង​ប្រសិទ្ធិ​ភាព​​មាន​វិសាល​ភាព​ដល់​​គ្រប់​គ្នា​។​ នៅ Zilingo យើង​ជឿជាក់​ថា អនា​គត​នៃ​កម្ម​សិទ្ធិ​សម្លៀក​បំពាក់​គឺ​សម្រាប់គ្រប់គ្នា​។ តាម​រយៈ​ការ​ប្រើ​ប្រាស់​ដំណើ​ស្រាយ​បច្ចេក​វិទ្យា​ប្រកប​ដោយ​ភាព​ឆ្លាត​វៃ ក្នុងការ​​បង្កើត​ស្ពាន​​​ផ្សារ​ភ្ជាប់​​គម្លាត​ក្រុម​អ្នក​ច្នៃ​ប្រឌិត និង​ក្រុម​​ផលិត​ករ យើង​បាន​គិត​ហើយ​គិត​ទៀត​អំពី​​ចង្វាក់​ផ្គត់​ផ្គង់​សម្លៀក​បំពាក់​​ដើម្បី​ធ្វើ​ឲ្យ​វា​មាន​ភាព​យុត្តិ​ធម៌ មាន​ទំនាក់​ទំនង និង​​តម្លា​ភាព​សម្រាប់​គ្រប់​គ្នា​​។ ស្វែង​រក​ព័ត៌​មាន​បន្ថែម​នៅ​លើ​គេហ​ទំ​ព័រ business.zilingo.com​៕

តាម​ដាន​យើង​តាម​រយៈ៖
Instagram: https://instagram.com/zilingo
Twitter: https://twitter.com/zilingo
LinkedIn: https://linkedin.com/company/zilingo

សម្រាប់​ការ​សាក​សួរ​ព័ត៌​មាន សូម​ទាក់​ទង៖
Naushaba Salahuddin
ប្រធានទំនាក់ទំនងសាធារណៈ
[email protected]

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ