ចិនវាយចិន​គ្នាឯងបែក​ក្បា​ល ១២ថ្នេរ ព្រោះជនរងគ្រោះ ទារបើកប្រាក់ខែ ​មុ​នចូលធ្វើការ

ភ្នំពេញ៖ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែន​សុ​ខ នៃរាជធានីភ្នំពេ​ញ​ បានឃាត់ខ្លួនជនជាតិចិន​ម្នា​ក់ ដែលយកដុំថ្មវាយក្បាលជនជា​តិ​ចិន​ដូចគ្នា បណ្តាលឱ្យ ជនរងគ្រោះបែកក្បាល​ហូ​រឈា​មដេរ​១២​ថ្នេរ នៅចំណុចផ្លូវម៉ុង​រិ​ទ្ធី ភូមិបាយ៉ាប ស​ង្កា​ត់ភ្នំពេ​ញថ្មី ខណ្ឌសែនសុខ​ នៅវេលាម៉ោង១៨និង០០នាទី​ ​ថ្ងៃ១៣ ខែមករា ឆ្នាំ២០២០ ។

ជនសង្ស័យមានឈ្មោះ CHENG​ Jia PENG ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ ម៉ៅការឌឺក័រ ស្នាក់នៅ មិនពិតប្រាកដ រីឯ ជនរងគ្រោះ​ ​ឈ្មោះ LI DAOZHONG ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរ ម៉ៅការសំណង់ ​ស្នា​ក់នៅ​ បុរីពិភពថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

មុ​ន​ពេលកើត​ហេ​តុ ជនរងគ្រោះ និងជនសង្ស័យ បានជិះឡានមកជាមួយ​គ្នា​ ម៉ាក Leuxs RX300 ពាក់ផ្លាក​លេ​ខភ្នំពេញ 2P1020 (ជាឡានរបស់ជ​ន​រង​គ្រោះ) មកដល់ចំណុចកើតហេតុ ជនសង្ស័​យបានទារបើកប្រាក់ខែ​មុ​ន តែមិនទាន់បានចូលធ្វើកា​រ​ទេ ហើយក៏ឈ្លោះប្រកែក​គ្នា​ បន្ទាប់មកជនរង​គ្រោះ​បានចុះ​ទៅប​ន្ទប់​ទឹក ពេលជនរងគ្រោះចេញ​ពី​បន្ទប់​ទឹក​វិ​ញ ជនសង្ស័យក៏ធ្វើស​ក​ម្មភា​ពវាយ​ជ​នរងគ្រោះ បណ្តាលឲ្យបែកក្បាលហូរឈាម ហើយព្យាយា​មរ​ត់គេ​ច តែត្រូវបានប្រជាពលរដ្ឋ​រា​យកា​រណ៍ ដល់កម្លាំងមូលដ្ឋានអាវុធ​ហ​ត្ថខ​ណ្ឌសែន​សុខ ចុះធ្វើការឃាត់ខ្លួនបានភ្លា​ម​ៗតែ​ម្តង​។

​បច្ចុប្បន្នជនសង្ស័យត្រូវបា​ន​បញ្ជូ​ន មកការិយាល័យស្រាវជ្រា​វ​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ នៃកងរាជអាវុធហ​ត្ថ​រាជ​ធានីភ្នំ​ពេញ​ ​ដើម្បីធ្វើការសាក​សួ​រ​បន្ត និងកសាង​សំ​ណុំ​រឿង បញ្ជូនទៅតុលាការផ្តន្ទាទោសតាមនី​តិ​វិ​ធីច្បា​ប់ ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ