ឈ្លើយមែន! ចាប់បានវៀតណាមម្នាក់ បង្ហោះលក់ឧបករណ៍ដុំឆក់ត្រី នៅលើ F​a​cebook និង YouTube

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី១៤មករានេះបានឲ្យដឹងថា កងកម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបង្ហោះលក់ឧបករណ៍នេសាទខុសច្បាប់​ ​(ដុំឆក់ត្រី) នៅលើបណ្តាញសង្គម F​a​cebook និង YouTube។

ក្រោយពីបានទទួលបទបញ្ជាពី លោកនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ​ ​កាល​ពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២០ សមត្ថកិច្ចនគរបាល​នៃ​នាយ​កដ្ឋានប្រឆាំងបទល្មើសបច្ចេ​ក​វិទ្យា​ បានធ្វើការស្រាវជ្រាវ​រ​កជ​ន​សង្ស័​យ ដែលបានប្រើប្រាស់បណ្ដា​ញ​សង្គ​ម Facebook និង YouTube ដើម្បីផ្សព្វផ្សាយ ​ផលិតនិងលក់ឧបករណ៍នេសា​ទ​ខុស​ច្បា​ប់ តាមសំណើស្នើសុំពីប្រតិភូរាជ​រ​ដ្ឋាភិ​បា​ល ទទួលបន្ទុក​អ​គ្គរ​ដ្ឋបាល​ជ​ល​ផល នៃក្រសួងកសិក​ម្ម​រុ​ក្ខាប្រមា​ញ់ និង នេសាទ។

ជាលទ្ធផលនៃការស្រា​វ​ជ្រាវ នាយកដ្ឋានប្រឆាំងបទ​ល្មើ​ស​បច្ចេក​វិទ្យា បានឃាត់ខ្លួនជនសង្ស័យម្នា​​ក់​ឈ្មោះ ង្វៀន យ៉ាំងតេវ ភេទប្រុសអាយុ​ ៣​១ឆ្នាំ ជាជនជាតិវៀតណាម នៅចំណុចមុខផ្ទះជួលគ្មានលេខ ផ្លូ​វ​ជាតិលេ​ខ ០១ ភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ​ ​ខេត្ត​កណ្ដាល ដោយរឹបអូសបានឧបករណ៍ឆក់ត្រី​ដែ​លបា​នកែ​ច្នៃរួចចំនួន០២គ្រឿងជាប់នឹងខ្លួន។​



បន្ទាប់មក កម្លាំងរបស់នាយកដ្ឋាន ​បានស​ហការ​ជាមួយ ស្នងការដ្ឋានខេត្តក​ណ្តា​ល និង សមត្ថកិច្ចមូលដ្ឋាន ព្រម​ទាំ​ងមាន​ការ​សម្រប​ស​ម្រួល ដឹកនាំដោយលោក ​ទិន សុចិត្រា ព្រះរាជអាជ្ញារងនៃអយ្យការអមសា​លា​ដំបូ​ងខេត្ត​កណ្ដា​ល​ បានធ្វើការត្រួតពិនិត្យឆែកឆេរផ្ទះ​ជ​នស​ង្ស័​យ និងរកឃើញឧបករណ៍ឆក់ត្រីដែល​កែ​ច្នៃរួច​ចំ​នួន ៩ គ្រឿងទៀត។

គួរបញ្ជាក់ផងដែរថា​ ​កន្លងមកថ្មីៗនេះជនសង្ស័យបានបង្ហោះ​ផ្ស​ព្វ​ផ្សាយ លក់ឧបករណ៍ឆក់​ត្រី​កែច្នៃ​ ដែ​លមានប្រសិទ្ធភាពខ្ពស់​តា​មរ​យៈបណ្ដា​ញសង្គ​ម Facebook និង YouTube ដែលធ្វើឱ្យមានកា​រ​រិះគ​ន់ជា​ខ្លាំង នៅតាមបណ្ដាញស​ង្គ​ម។ ដោយឃើញបែបនេះ លោក ប្រតិភូរាជរដ្ឋាភិបាលទទួ​ល​បន្ទុ​ក អគ្គរដ្ឋបាលជលផ​ល បានស្នើសុំឱ្យមន្ត្រីជំនាញរបស់​នា​យក​ដ្ឋាន​ប្រឆាំងបទ​ល្មើ​សបច្ចេ​កវិ​ទ្យា​ នៃអគ្គស្នងការន​គ​រ​បាល​ជាតិ ជួយស្រាវជ្រាវនឹងស្វែង​រ​កជ​នស​ង្ស័យម​កផ្តន្ទា​ទោស ព្រោះការប្រើប្រាស់ឧបករណ៍ឆក់​ ​ដើ​ម្បីនេសាទ​ត្រី​ ជាបទល្មើសព្រហ្មទណ្ឌ​ ដែលបានចែងនៅក្នុងច្បាប់ជល​ផ​ល​ ម្យ៉ាងទៀតការប្រើប្រាស់ឧបក​រ​ណ៍​ឆក់ ដើម្បីនេសាទត្រីមានលក្ខណៈ​បំ​​ផ្លា​ញ​ធនធា​ន​មច្ឆាជាតិ យ៉ាងធ្ង​ន់ធ្ងរ​បំ​ផុត។ នៅព្រឹកថ្ងៃទី១៣ ខែមករាឆ្នាំ ២០២០ ជន​ស​ង្ស័យត្រូ​វបា​នប​ញ្ជូ​ន ទៅតុ​លាការ​ខេ​ត្តក​ណ្ដា​ល ដើម្បី ចាត់វិធានការតាមផ្លូវ​ច្បា​ប់៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ