• ម្ចាស់ក្សត្រីអង់គ្លេស គាំទ្រព្រះអង្គម្ចាស់ Harry និងអ្នកម្នាង Meghan លាលែងពីគ្រួសាររាជវង្ស

    (ឡុងដ៍)៖ ទីបំផុតម្ចាស់ក្សត្រី អេលីហ្សាប៊ែតទី ២ (Elizabeth II) នៃចក្រភពអង់គ្លេស បានបង្ហាញព្រះទ័យគាំទ្រព្រះអង្គម្ចាស់ ហារី (Harry) និងអ្នកម្នាង មេហ្គេន (Meghan) លាលែងពីក្រុមគ្រួសាររាជវង្សអង់គ្លេស ទៅតាមបំណងប្រាថ្នារបស់ទ្រង់ទាំងពីរ ប៉ុន្តែកាលបរិច្ឆេទកំណត់ជាផ្លូវការនោះ អាចនឹងត្រូវប្រកាសចេញនាពេលខាងមុខ ព្រោះនេះជារឿងស្មុគស្មាញមួយ មិនធ្លាប់មានសម្រាប់រាជវង្សអង់គ្លេសទាំងមូល។ នេះបើតាមការចេញផ្សាយដោយ BBC នាព្រឹកថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២០។

    ម្ចាស់ក្សត្រី អេលីហ្សាប៊ែត បានមានព្រះបន្ទូលថា ទ្រង់ពិតជាគាំទ្រចំពោះគោលបំណងនៃ ភូស្វាមីភរិយាទាំងពីរ នៅក្នុងការបោះជំហានទៅរកខ្សែជីវិតថ្មី ប៉ុន្តែទ្រង់ក៏ចង់ឲ្យអ្នកទាំងពីរនេះ បន្តស្ថិតនៅបម្រើការងារពេញលេញ នៅក្នុងក្រុមគ្រួសាររាជវង្សផងដែរ នៅក្នុងអំឡុងពេលនេះ។ មន្ត្រីជាន់ខ្ពស់នៃរាជវង្សអង់គ្លេស កំពុងតែពិភាក្សាគ្នា អំពីមុខនាទីរបស់ព្រះអង្គម្ចាស់ Harry និងអ្នកម្នាង Meghan បន្ទាប់ពីទ្រង់ទាំងពីរបង្ហាញបំណងចង់ចាកចេញពីរាជវង្ស។

    នៅក្នុងព្រះរាជពិធីថ្លែងរាជសារ ម្ចាស់ក្សត្រី អេលីហ្សាប៊ែត បានលើកឡើងថា «ក្រុមគ្រួសាររាជវង្សទាំងអស់រួមទាំងខ្ញុំ ពិតជាគាំទ្រចំពោះគោលចំណង ចង់បង្កើតជីវិតថ្មីជាមួយនិងគ្រួសារក៏ក្មេងខ្ចីមួយ។ បើទោះបីជាយើងបានប្រាថ្នាឲ្យពួកគេ បន្តស្ថិតនៅជាសមាជិកពេញសិទ្ធិ នៃគ្រួសារញាតិវង្សក៏ដោយ យើងក៏ត្រូវគោរព និងស្វែងយល់អំពីបំណងប្រាថ្នាពួកគេ ដែលចង់រស់នៅមានឯករាជ្យភាពជាងមុន ក្នុងនាមជាគ្រួសារមួយដែរ ខណៈដែលពួកគេនៅតែអាចរក្សាតម្លៃ ជាផ្នែកមួយនៃគ្រួសារខ្ញុំដដែល»។

    ទោះបីជាបែបនេះក្តី ម្ចាស់ក្សត្រីអង់គ្លេសនៅតែគាំទ្រដល់ការចាកចេញពីសែរាជវង្ស ប៉ុន្តែវាត្រូវការពេលដើម្បីរៀបចំដំណើរការ។ នៅក្នុងតំណាក់កាលនៃការរៀបចំនេះ ព្រះអង្គម្ចាស់ Harry និងអ្នកម្នាង អាចចំណាយពេលនៅកាណាដា និងអង់គ្លេស តាមការប៉ងប្រាថ្នា ព្រោះទ្រង់ទាំងពីរបានបញ្ជាក់ច្បាស់រួចរាល់ហើយថា មិនចង់ពឹងផ្អែកលើជំនួយសារធារណៈ (រាជសម្បត្តិ) ដើម្បីទ្រទ្រង់គ្រួសារទ្រង់ទៀតនោះឡើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ