• ក្រសួងពាណិជ្ជកម្ម ត្រៀមរៀបចំទិវាជាតិលើកកម្ពស់ការ​ប្រើប្រាស់ផលិត​ផលខ្មែរ លើក​ទី៣ ក្នុងឱកាសយុទ្ធនាការ​ទិញផលិតផលខ្មែររដូវកាលទី៥

    ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូម​ជម្រាបជូន​ដំណឹង​ដល់​សាធារណជន​ទូទៅ ជ្រាបថា៖ ក្នុងយុទ្ធសាស្រ្តជួយជំរុញ និងលើកកម្ពស់​ផលិតផល​ក្នុង​ស្រុកឲ្យមានការទទួលស្គាល់ និងចូលរួមប្រើប្រាស់កាន់តែទូលំទូលាយ​នៅទូទាំង​ប្រទេស ក្រសួង​ពាណិជ្ជកម្ម នឹងរៀបចំទិវាជាតិលើកកម្ពស់ការប្រើប្រាស់​ផលិតផល​ខ្មែរ លើកទី៣ ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៥ ដែលនឹងប្រព្រឹត្តទៅ​ចាប់ពីថ្ងៃ ព្រហស្បតិ៍ ២រោច ដល់ថ្ងៃអាទិត្យ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ០៩-១២ ខែមេសា ឆ្នាំ២០២០ នៅទីរួមខេត្តបន្ទាយមានជ័យ។

    ការរៀបចំពិព័រណ៍នេះ ក្នុងគោលបំណងទូងស្គរពញ្ញាក់ស្មារតី មហាជនទូទៅងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក​ឲ្យបាន​ច្រើនជាអតិបរិមា ជាពិសេស ដើម្បីជំរុញការងារចលនាភូមិ១ ផលិតផល១ ឱ្យមានសន្ទុះខ្លាំងក្លា និងសមិទ្ធផលធំធេងស្របតាមគោលនយោបាយជាតិ​ជំរុញចលនា​ភូមិ១ ផលិតផល១ ដោយជំរុញការផ្សព្វផ្សាយ និងប្រើប្រាស់ផលិត​ផល​ខ្មែរ​ឱ្យបាន​ទូលំទូលាយដល់ថ្នាក់មូលដ្ឋាន។ ក្រសួងពាណិជ្ជកម្ម នឹងប្រមូលកៀរគរផលិត​ផលខ្មែរ មាន​គុណភាព​ខ្ពស់មាន​សុវត្ថិភាព​​សម្រាប់អ្នកប្រើប្រាស់ មានការវេចខ្ចប់បាន​ល្អ​ត្រឹមត្រូវ អនុលោមតាម​ស្តង់ដារផលិតកម្មពីគ្រប់ទិសទីនៅទូទាំងប្រទេស​មក​ដាក់​តាំងបង្ហាញ និងស្វែងរកដៃគូយកទៅលក់បន្ត។

    អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងពាណិជ្ជកម្មសូម​អញ្ជើញ លោក-លោកស្រី ដែលមានបំណងចូលរួមតាំងបង្ហាញ​ផលិត​ផល​ខ្មែក្នុងព្រឹត្តិការណ៍នេះ សូមប្រញាប់រួស​រាន់​មកដាក់​ពាក្យចូល​រួម ព្រោះចំនួនស្តង់មានកំណត់។ ជាមួយគ្នានេះ ក្រសួង​ពាណិជ្ជកម្ម សូមអញ្ជើញសាធារណជនទូទៅចូលរួមទស្សនា និងគាំទ្រព្រឹត្តិការណ៍​ដ៏​មាន​សារៈ​សំខាន់នេះកុំបីខកខានឡើយ។

    សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ដែលមានទីតាំងស្ថិតនៅជាន់ទីពីរនៃអគារ ទីស្តីការក្រសួងពាណិជ្ជកម្ម អាសយដ្ឋាន៖ ដីឡូត៍ លេខ ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    ទូរស័ព្ទទាក់ទង៖ ០៧៧ ៣៣៩ ៤៣៩ ឬ ០៨៧ ៧៥៥ ៥៥១ ឬ ០៧៧ ៣៣២ ២៣៣ ឬ ០១៧ ៤៩៥ ០៩១
    អាសយដ្ឋានអ៊ីម៉ែល៖ [email protected][email protected]
    [email protected]

    សូ ម អ រ គុ ណ !

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ