• ឯកឧត្តម ថោង ខុន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន នាឱកាសខួប៣៥ឆ្នាំ នៃការចូលកាន់តំណែងផ្លូវការជា នាយករដ្ឋមន្ត្រី

    (ភ្នំពេញ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ សូមសម្តែងនូវគារវភក្តី និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតជូន សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសខួប៣៥ឆ្នាំ នៃការចូលកាន់តំណែងផ្លូវការជា នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០។

    រយៈពេល៣៥ឆ្នាំក្នុងវីរភាពដ៏អស្ចារ្យ សម្ដេចនាយករដ្ឋមន្ត្រី គឺជាប្រទីបបំភ្លឺផ្លូវ និងជាអ្នកកាច់ចង្កូតនាវាកម្ពុជាឆ្លងកាត់ការលំបាក ខ្វះសព្វ ខ្វះគ្រប់ ក្នុងកាលៈទេសៈ មានសន្តិភាពផង សង្គ្រាមផង រហូតទទួលបានការអភិវឌ្ឍមួយដ៏ខ្លាំងក្លានាពេលបច្ចុប្បន្ន ក្រោមនយោបាយ ឈ្នះ ឈ្នះ ស្ដារនិងអភិវឌ្ឍ នាំមាតុភូមិដ៏កម្សត់មួយនេះ បើកទំព័រសករាជថ្មីឆ្ពោះទៅរកអនាគតរុងរឿង។ ស្នាដៃដ៏ច្រើនឥតគណនា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ជាទីគោរព គឺសក្តិសមជារដ្ឋបុរសនៃកម្ពុជា ហើយពិតណាស់ថា បើគ្មានការដឹកនាំដោយបុរសខ្លាំង តេជោសែន នោះទេ ក៏គ្មានអ្វីៗដូចពេលនេះដែរ។ យើងខ្ញុំ និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូបបន្តគាំទ្រ សម្ដេចតេជោ គ្មានទីបញ្ចប់ឡើយ។

    ក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាឆ្នាំថ្មី និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរជ័យជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី និងចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ