• Vietjet ប្រកាស​ផ្លូវ​ហោះ​ហើរ​ថ្មី​​ចំនួន​៥ ដែល​ភ្ជាប់​ ហាណូយ ដា​ណាំង ហូ​ជី​មិញ ជា​មួយ​នឹង​គោល​ដៅ​ជាច្រើន​ក្នុង​ប្រទេស​ជប៉ុន

    ផ្លូវ​ហោះហើរ​ថ្មី​ ដែល​​​​ភ្ជាប់​ទីក្រុង​ Nagoya, Fukuoka និង Kagoshima ទៅ​កាន់​មជ្ឈមណ្ឌល​អន្តរ​ជាតិ​​ដ៏​ធំបំផុត​ចំនួន​៣​របស់​វៀត​ណាម នឹង​ចាប់​ផ្តើម​ប្រតិ​បត្តិ​​ការ​ក្នុង​ឆ្នាំ​២០២០​នេះ

    (ភ្នំ​ពេញ ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០២០)៖ ក្រុមហ៊ុន​អាកាស​ចរណ៍ Vietjet នៅ​ថ្ងៃ​នេះ បាន​​ប្រកាស​ពី​ការ​ដាក់​ឲ្យ​ដំណើរ​ការ​នូវ​ផ្លូវ​ហោះ​ហើរ​ថ្មី​​ចំនួន​៥ រវាង​ប្រទេស​វៀត​ណាម និង​ជប៉ុន ក្នុង​នោះ​រាប់​បញ្ចូល​​​ទាំង​ផ្លូវ​ហោះ​ហើរ​ត្រង់​រវាង​ទីក្រុង​ហា​ណូយ និង​ទីក្រុង​ជាច្រើន​របស់​ជប៉ុន​ ដែល​រួម​មាន Nagoya, Fukuoka និង Kagoshima ផង​ដែរ នៅ​ឯ​វិមាន International Convention Palace ស្ថិត​ក្នុង​​រមណីយ​ដ្ឋាន Furama កណ្តាល​​ប្រទេស​វៀត​ណាម​។

    លោក Vuong Dinh Hue ឧបនាយករដ្ឋមន្ត្រីវៀតណាម ថ្លែងសុន្ទរកថាសាទរដល់ការប្រកាសផ្លូវហោះហើរថ្មីរបស់ Vietjet ទៅកាន់ជប៉ុន។

    ក្រោយ​ពី​ជោគ​ជ័យ​លើ​​ការ​បើក​ផ្លូវ​ហោះហើរ​ជាច្រើន​ដែល​ភ្ជាប់​​មជ្ឈ​មណ្ឌល​វប្ប​ធម៌ សេដ្ឋ​កិច្ច និង​ន​យោ​បាយ​សំខាន់​ៗ​របស់​ប្រទេស​ទាំង​២ ផ្លូវ​ហោះ​ហើរ​ថ្មី​ចំនួន​៥​របស់​ Vietjet ដែល​រាប់​បញ្ចូល​ទាំង​ទីក្រុងហាណូយ ហូ​ជី​មិញ និង​ដា​ណាំង ទៅកាន់​ទីក្រុង Nagoya (អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ Chubu Centrair) ក៏​ដូច​ជា​រវាង​ទីក្រុង​ហាណូយ​ ទៅកាន់​ទីក្រុង Fukuoka និង Kagoshima ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ចាប់​ផ្តើម​លក់​សំបុត្រ និង​ចាប់​ផ្តើម​ការ​ប្រតិ​បត្តិ​ការ​ផ្សេង​ៗ​ក្នុង​ឆ្នាំ​២០២០​នេះ​។

    លោក Nikai Toshihiro អគ្គលេខាធិការនៃគណបក្សប្រជាធិបតេយ្យសេរីនិយមរបស់ជប៉ុន និងជាប្រធានសម្ព័ន្ធភាពសភាជប៉ុន-វៀតណាម ថ្លែងសុន្ទរកថា និងសាទរដល់ Vietjet ក្នុងពិធីប្រកាសផ្លូវហោះហើរថ្មី។

    បន្ទាប់​ពី​ទីក្រុង​តូក្យូ និង​អូសាកា Nagoya និង Fukuoka គឺ​ជា​ទីក្រុង​ដ៏ធំ​បំផុត​លំ​ដាប់​ទី​៣ និង​ទី​៤ ក្នុង​ប្រទេស​ជប៉ុន​។

    ជា​មួយ​នឹង​ការ​មាន​ផ្លូវ​ហោះហើរ​ដោយ​ផ្ទាល់​សរុប​ចំនួន​១០​រវាង​ទីក្រុង​ហា​ណូយ ហូ​ជី​មិញ ដា​ណាំង និង​ទីក្រុង​តូក្យូ អូ​សា​កា Nagoya, Fukuoka និង Kagoshima ក្រុមហ៊ុន​​អាកាស​ចរណ៍ Vietjet បន្ត​ផ្តល់​ឲ្យ​អ្នក​ដំំណើរ​នូវ​ជម្រើស​ធ្វើ​ដំណើរ​ដ៏មាន​អត្ថ​ប្រយោជន៍​ដ៏​អស្ចារ្យជា​ច្រើន ​រួម​ជាមួយ​​នឹង​ពេល​វេលា​​ហោះ​ហើរ​ដ៏​ស័ក្តិ​សម ក៏ដូច​ជា​តម្លៃ​សំបុត្រ​សម​រម្យ សម្រាប់​អ្នក​ដំណើរ​ក្នុងស្រុក និង​អន្តរ​ជាតិ​​។

    លោក Nguyen Thanh Hung អនុប្រធានក្រុមហ៊ុនអាកាសចរណ៍ Vietjet ថ្លែងអំណរគុណដល់រដ្ឋាភិបាល និងអាជ្ញាធររបស់ប្រទេសទាំង២ ចំពោះការគាំទ្រការពង្រីកបណ្តាញរបស់ក្រុមហ៊ុននេះ។

    ពិធី​ប្រកាស​បើក​ជើង​មេឃ​ថ្មី​នេះ បាន​ប្រព្រឹត្ត​ទៅ​​ក្នុង​សន្នី​សីទ​ផ្សព្វ​ផ្សាយ​វិស័យ​ទេស​ចរណ៍​ទ្វេ​ភាគី​រវាង​ប្រទេស​ជប៉ុន និង​វៀតណាម ដោយ​​បាន​ស្វាគមន៍​ប្រតិ​ភូ​ច្រើន​ជាង​១០០០នាក់ មក​ពី​ប្រទេស​ជប៉ុន ក្នុង​រាប់​បញ្ចូល​ទាំង​មន្ត្រី​មក​ពី​សភា​ជាតិ​ជប៉ុន មន្ត្រី​រដ្ឋា​ភិបាល និង​ថ្នាក់​ដឹកនាំ​ជាច្រើន​មក​ពី​​ក្រុមហ៊ុន​សា​ជី​វ​កម្ម​ធំ​បំផុត​របស់​ជប៉ុន ផងដែរ​។

    លោក Nguyen Thanh Hung អនុប្រធានក្រុមហ៊ុនអាកាសចរណ៍ Vietjet ថ្លែងអំណរគុណដល់រដ្ឋាភិបាល និងអាជ្ញាធររបស់ប្រទេសទាំង២ ចំពោះការគាំទ្រការពង្រីកបណ្តាញរបស់ក្រុមហ៊ុននេះ។

    លោក Vuong Dinh Hue ឧប​នា​យក​រដ្ឋ​មន្ត្រី​វៀត​ណាម និង​លោក Nikai Toshihiro អគ្គ​លេខា​ធិការ​នៃ​គណ​បក្ស​​ប្រជា​ធិបតេយ្យ​សេរី​និយម​របស់​ជប៉ុន និង​ជា​ប្រធាន​សម្ព័ន្ធ​ភាព​សភា​ជប៉ុន-វៀត​ណាម ក៏​ស្ថិតក្នុង​ចំណោម​ភ្ញៀវ​កិត្តិ​យស​​ក្នុង​ពិធី​នោះ​ផងដែរ​។

    រយៈ​ពេល​១​ថ្ងៃ​មុន​ ក្រុមហ៊ុន​អា​កាស​ចរណ៍​ជំនាន់​ថ្មី Vietjet ក៏​បាន​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សេវា​អន្តរ​ជាតិ​២​ជា​លើក​ដំបូង​របស់​ខ្លួន​ផង​ដែរ ដែល​ភ្ជាប់ Can Tho ដែល​ជា​​មជ្ឈមណ្ឌល​ទីក្រុង​ស្ថិតក្នុង​តំបន់​ទន្លេ Mekong Delta ជា​មួយ​នឹង​​ទីក្រុង​តៃ​ប៉ិ និង​សេអ៊ូល ដែល​ជា​រដ្ឋ​ធានី​របស់​តៃ​វ៉ាន់ និង​កូរ៉េ​ខាង​​​​ត្បូង​៕

    សកម្មភាពក្នុងពិធីប្រកាសបើកផ្លូវហោះហើរថ្មីរបស់ Vietjet ដែលភ្ជាប់ទីក្រុងហាណូយ ហូជីមិញ ដាណាំង ជាមួយនឹងគោលដៅរបស់ប្រទេសជប៉ុន ដែលរួមមាន Nagoya, Fukushima និង Kagoshima។

    សកម្មភាពក្នុងពិធីប្រកាសបើកផ្លូវហោះហើរថ្មីរបស់ Vietjet ដែលភ្ជាប់ទីក្រុងហាណូយ ហូជីមិញ ដាណាំង ជាមួយនឹងគោលដៅរបស់ប្រទេសជប៉ុន ដែលរួមមាន Nagoya, Fukushima និង Kagoshima។

    សកម្មភាពក្នុងពិធីប្រកាសបើកផ្លូវហោះហើរថ្មីរបស់ Vietjet ដែលភ្ជាប់ទីក្រុងហាណូយ ហូជីមិញ ដាណាំង ជាមួយនឹងគោលដៅរបស់ប្រទេសជប៉ុន ដែលរួមមាន Nagoya, Fukushima និង Kagoshima។

    អំពី​ក្រុមហ៊ុន​ Vietjet

    ក្រុម​ហ៊ុន​អាកាស​ចរណ៍​ជំនាន់​ថ្មី Vietjet មិន​ត្រឹ​តែ​ជា​​ឧស្សា​ហកម្ម​អាកាស​ចរណ៍​ដែល​បង្កើត​ឲ្យ​មាន​​បដិ​វដ្តន៍​​ក្នុង​ប្រទេស​វៀត​ណាម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏​ជាក្រុមហ៊ុន​អាកាស​ចរណ៍​ដែលមាន​ការ​ច្នៃ​ប្រឌិត​ថ្មី​មួយ​ទូ​ទាំង​តំបន់​នេះ និង​ជុំ​វិញ​ពិភព​លោក​ផងដែរ​។ ជា​មួយនឹង​ការផ្តោត​លើ​សមត្ថ​ភាព​គ្រប់គ្រង​លើ​ការ​ចំណាយ​ថ្លៃ​ដើម ការ​ប្រតិ​បត្តិ​​ដ៏មាន​ប្រសិទ្ធិ​ភាព ក្រុមហ៊ុន Vietjet ផ្តល់​ឱកាស​ហោះហើរ​ជា​មួយ​នឹង​​តម្លៃសំបុត្រប្រកប​ដោយភាពសន្សំសំចៃ និង​បត់​បែន ក៏ដូច​ជា​សេវាកម្មចម្រុះ​ផ្សេង​គ្នា​ជាច្រើន ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន។

    ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញសិទ្ធិរបស់​សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ដោយទទួលបានវិញ្ញាបនប័ត្រ សវនកម្មសុវត្ថិភាពប្រតិបត្តិការ (IOSA) ពី IATA។ ក្នុង​នាម​ជាក្រុមហ៊ុន​អាកាស​ចរណ៍​ឯក​​ជន​ដ៏​ធំបំផុត​របស់​​វៀត​ណាម ក្រុមហ៊ុន​នេះ ក៏​ទទួល​បាន​រង្វាន់សុវត្ថិភាពខ្ពស់បំផុតលំដាប់ផ្កាយ 7 នៅឆ្នាំ 2018 និង​ឆ្នាំ​2019 ដោយគេហទំព័រដាក់ពិន្ទុសុវត្ថិភាព និងផលិតផលតែមួយគត់របស់ពិភពលោកឈ្មោះ AirlineRatings.com និង​បាន​​ជាប់​ឈ្មោះ​ក្នុង​ចំណោម​ក្រុមហ៊ុន​អាកាសចរណ៍​ល្អបំផុតទាំង 50 របស់ពិភពលោក​ក្នុង​ឆ្នាំ 2018 និង​ឆ្នាំ2019 សម្រាប់​​ភាពរឹងមាំផ្នែក​ហិរញ្ញប្បទាន និងប្រតិបត្តិការ ដែលការ​ចាត់ថ្នាកនេះធ្វើឡើង​ដោយ Airfinance Journal​។ ក្រុមហ៊ុន​អាកាស​ចរណ៍​នេះ ក៏​​ទទួល​បាន​ពាន​រង្វាន់​​ក្នុង​នាម​ជា​​ ក្រុមហ៊ុន​អាកាស​ចរណ៍ល្អ​បំផុត សម្រាប់ការ​គិត​ថ្លៃ​សេវា​ដឹកជញ្ជូនទាប​បំផុត ដែល​ទទួល​ស្គាល់​​ដោយ​អង្គ​ភាព​ល្បី​ៗ​ជាច្រើន​ដូច​ជា Skytrax, CAPA, Airline Ratings និង​អង្គ​ភាព​ជាច្រើន​ទៀត​។

    ជា​មួយ​នឹង​ការ​ប្រជុំ​ដោយ​​យន្ត​ហោះ​មាន​អាយុ​កាល​វ័យ​​ក្មេង និង​ទំនើប ដោយ​មានកម្រិត​អាយុ​ជា​មធ្យម​ត្រឹម​តែ​ ២,៧​ឆ្នាំ និង​ក្នុង​នាម​ជាក្រុមហ៊ុន​អាកាស​ចរណ៍​មួយ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ឈាន​​មុខ​គេក្នុង​ពិភព​លោក ដេល​ផ្តោត​លើ​ប្រព័ន្ធ​សុវត្ថិ​ភាព គុណ​ភាព និង​ភាព​ជឿ​ទុក​ចិត្ត​បាន​លើ​បច្ចេកទេស ក្រុមហ៊ុន Vietjet ប្រតិ​បត្តិ​ការ​ហោះហើរ​ជាប្រចាំ​ថ្ងៃ​ចំនួន​៤០០​លើក និង​បាន​ដឹក​ជញ្ជូន​អ្នក​​ដំណើរ​ជិត​១០០​លាន​នាក់ មក​ទល់ពេលនេះ ទូ​ទាំង​បណ្តាញ​ដែលមានការ​ពង្រីក​របស់​ខ្លួន ក្នុងនោះ​រាប់​បញ្ចូល​ទាំង​គោល​ដៅ​ជាច្រើន ទូ​ទាំង​ប្រទេស​វៀត​ណាម និង​គោល​ដៅ​អន្តរ​ជាតិ​​នានា ក្នុង​ប្រទេស​ឥណ្ឌា ជប៉ុន កូរ៉េ​ខាង​ត្បូង តៃ​វ៉ាន់ សិង្ហ​បុរី ហុង​កុង ឥណ្ឌូនេស៊ី ថៃ ម៉ា​ឡេស៊ី មីយ៉ាន់​ម៉ា កម្ពុជា និង​ចិន​៕

    សម្រាប់​ព័ត៌​មាន​បន្ថែម សូម​ចូល​​ទៅកាន់៖ www.vietjetair.com

     

    ទំ​នាក់ទំនង​ព័ត៌មាន៖

    ក្រុមហ៊ុន QED

    កម្ពុជា (ភាសា​ខ្មែរ)

    លោក អ៊ិន សុផេង

    អ៊ីម៉ែល៖ [email protected]

    លេខ​ទូរ​ស័ព្ទ៖ +855 87 222 817

    កម្ពុជា (ភាសា​អង់​គ្លេស)

    លោក Julian Rake

    អ៊ីម៉ែល៖ [email protected]

    លេខ​ទូរ​ស័ព្ទ៖ +855 93 324 283

    ក្រុមហ៊ុន Vietjet

    កញ្ញា Kieu Duong (ហៅ Amy)

    អ៊ីម៉ែល៖ [email protected]

    លេខ​ទូរ​ស័ព្ទ៖ +84 932 775 066

    Further information at www.vietjetair.com

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ