• ស្វាយត្រូវប៉ាន់ ខណៈដែលកម្ពុជាឆក់បានទីផ្សារកូរ៉េខាងត្បូងក្តៅៗ ក្នុងឆ្នាំថ្មីនេះ

    ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះស្វាយបានក្លាតជាផ្លែឈើនាំចេញអាទិភាពមួយរបស់កម្ពុជា ដែលមានលទ្ធភាពអាចនាំចេញទៅកាន់ទៅកាន់ទីផ្សារអាស៊ី និងអឺរ៉ុប ដែលកំណើននេះចេះតែកើនឡើងជាបន្តបន្ទាប់ ដែលជាសញ្ញាមួយបង្ហាញថាទីផ្សារស្វាយនៅក្នុងស្រុកខ្មែរអាចនឹងមានតីផ្សារកាន់តែខ្លាំងជាងមុន ដោយសារតែកំណើននៃការនាំចេញ៌តឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ។

    យោងតាមតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងបញ្ជាក់ប្រាប់បណ្ដាញព័ត៌មានក្នុងស្រុកមួយថា ឆ្នាំ២០២០នេះថា ពិធីនាំចេញជាផ្លូវការ ផ្លែស្វាយស្រស់ ទៅកាន់ប្រទេសកូរ៉េខាងត្បូង នឹងត្រូវរៀបចំឡើង នៅទីតាំងក្រុមហ៊ុន Hyundia Mao legacy ដែលមានទីតាំងនៅត្រែងត្រយឹង ខេត្តកំពង់ស្ពឺ ដែលមានចម្ងាយជាង៨០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។

    សូមជម្រាបថា កម្ពុជាអាចប្រមូល បានផ្លែស្វាយប្រមាណជា៤លានតោន ក្នុងមួយឆ្នាំលើផ្ទៃដាំដុះប្រមាណជា១០ម៉ឺនហិកតា។ របាយការណ៍របស់ក្រសួងកសិកម្ម បានបញ្ជាក់ថា នៅឆ្នាំ២០១៩ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ជិត៦ម៉ឺនតោន ទៅកាន់ប្រទេសវៀតណាម ថៃ សិង្ហបុរី បារាំង រុស្ស៊ី និងចិន។

    គួររំលឹកផងដែរថាកម្ពុជាអាចនាំចេញផ្លែស្វាយ ទៅកាន់ប្រទេសកូរ៉េខាងត្បូងហើយ នៅឆ្នាំ២០២០ នេះ កម្ពុជាក៏នឹងចុះកិច្ចព្រមព្រៀងនាំចេញផ្លែស្វាយជាផ្លូវការ ទៅកាន់ប្រទេសចិន ដែលជាទីផ្សារដ៏ធំសម្រាប់កម្ពុជាផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ