Man City បំបាក់​ម្ចាស់ផ្ទះ Aston ៦-១ គ្រាដែល Aguero ធ្វើបាន​ហែតទ្រីក​លើក​ទី១២ នៅ PL

(ក្រុងឡុងដ៍)៖ ក្រុមការពារតំណែងជើងឯក Manchester City បានលើកទ័ពទៅបំបាក់ Aston Villa ៦-១ ដល់ក្នុងផ្ទះ ក្នុងជំនួប Premier League សប្តាហ៍ទី២២ ជើងទី២ នារាត្រីថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២០ ស្របពេលកីឡាករខ្សែប្រយុទ្ធ Sergio Aguero រកបាន ៣គ្រាប់ម្នាក់ឯង (ហែតទ្រីក)។

៣ពិន្ទុបន្ថែមនេះដែរ បានធ្វើឲ្យក្រុមរបស់លោក Pep Guardiola ឡើងទៅឈរនៅលេខរៀងទី២ បណ្តោះអាសន្នវិញ ដោយមាន ៤៧ពិន្ទុរុញច្រាន Leicester City ធ្លាក់មកលេខ៣ វិញដោយមាន ៤៥ពិន្ទុក្រោយចាញ់ក្រុមភ្ញៀវ Southampton ២-១ និងក្រុមកំពូលតារាង Liverpool បន្តឈ្នះ Tottenham Hotspur ១-០ ទៀតនោះ។

ក្នុងជំនួបយប់មិញនេះដែរ កីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Sergio Aguero រកបាន ៣គ្រាប់ម្នាក់ឯងផងដែរនៅនាទីទី២៨ ៥៧ និងនាទីទី៨១ ដែលជាគ្រាប់ហែតទ្រីកលើកទី១២ ច្រើនជាងគេផងដែរនៅ Premier League របស់អង់គ្លេសនាំមុខអតីតគូប្រជែង Thierry Henry ដែលធ្លាប់លេខឲ្យ Arsenal និង Frank Lampard អតីតរបស់ក្លឹបតោខៀវ Chelsea។

តែបើកគីតគ្រាប់បាល់សរុបនៅ Premier League វិញ Aguero នៅចាញ់គ្រាប់ស៊ុតកីឡាកររូបផ្សេងទៀតរួមមាន Alan Shearer, Wayne Rooney និង Andy Cole៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ