Galaxy S20/S20 Ultra ដែលមានកាមេរ៉ា ៣គ្រាប់ខាងក្រោយ នឹងប្រកាស​នៅ​ថ្ងៃ​ទី ១១ កុម្ភៈ​នេះ​ហើយ

Samsung បាន​កំណត់​កាលបរិច្ឆេទ​ជាក់លាក់​មួយ​ថា​នឹង​ដាក់​បង្ហាញ​ស្មាតហ្វូន​សេរ៊ី​ Galaxy S ឆ្នាំ ២០២០ នៅ​ថ្ងៃ​ទី ១១ កុម្ភៈ​ខាង​មុខ។ តាម​ប្រភព​ជា​ច្រើន​ជឿ​ថា​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​នឹង​ប្រើប្រាស់​ឈ្មោះ Galaxy S20, S20+ និង S20 Ultra ជា​ជាង S11e, S11 និង S11+។

តាម​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​ម៉ូឌែល​ទាំង​បី​នឹង​ប្រើប្រាស់​អេក្រង់ ៦.២ , ៦.៧ និង ៦.៩ អ៊ីញ ដែល​សុទ្ធ​ជា​អេក្រង់ Super AMOLED កម្រិត​បង្ហាញ 2K និង​ល្បឿន Refresh rate ១២០Hz ទាំង​អស់។

ជាង​នេះ​មាន​បំពាក់​នៅ​បន្ទះ​ឈីប Snapdragon 865 ឬ Exynos 990 ដោយ​មាន​ថាមពល​ថ្ម ៣ ៧៣០mAh, ៤ ៣០០mAh និង ៤ ៩០០mAh។ ចំណុច​រសើប​ត្រង់​ផ្នែក​កាមេរ៉ា​ដែល​មាន Sensor ធំ​មួយ ទំហំ​ដល់​ទៅ ១០៨MP។

បើ​តាម​គេហទំព័រ PhoneArena ក៏​បាន​ទម្លាយ​ចេញ​នៅ​តម្លៃ​គួរ​ឲ្យ​ទុក​ចិត្ត​មួយ​គឺ Galaxy S20 នឹង​ថ្លៃ ៧៩៩ ដុល្លារ ស្រប​ពេល Galaxy S20+ ​ថ្លៃ ៩៩៩ ដុល្លារ និង Galaxy S20 Ultra ​ថ្លៃ ១ ០៩៩ ដុល្លារ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ