Xiaomi ម៉ូឌែល Black Shark 3 នឹងបំពាក់ RAM 16GB ដំបូង​គេ​បង្អស់​ក្នុង​លោក

ស្មាតហ្វូន​សេរ៊ី​បន្ទាប់​របស់​ក្រុមហ៊ុន Xiaomi ម៉ូឌែល Black Shark 3 នឹង​បំបែក​កំណត់ត្រា​ក្លាយ​ជា​ស្មាតហ្វូន​មាន RAM ធំ​ជាង​គេ​បង្អស់​ក្នុង​លោក។

បើ​តាម​ការ​បញ្ជាក់​ឆ្លងកាត់​ជាមួយ​នឹង​ក្រសួង​ឧស្សាហកម្ម​ផ្នែក​ព័ត៌មាន​វិទ្យា​របស់​ប្រទេស​ចិន ក្រោម​ឈ្មោះ ‘SHARK KLE-A0’ ដែល​គេ​ជឿជាក់​ថា​ជា Black Shark 3 ជា Gaming Smartphone សេរ៊ី​ឆ្នាំ ២០២០ មាន​បង្ហើប​នៅ​លក្ខណៈ​សម្បត្តិ​នៃ​ការ​បំពាក់​ RAM ធំ​ទំហំ 16GB។

លើស​ពី​នេះ​វា​ក៏​នឹង​គាំទ្រ​ប្រព័ន្ធ 5G ដែល​មាន​អ៊ីនធឺណិត​ល្បឿន​លឿន ខណៈ​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​មិន​មាន​ការ​បង្ហាញ​នៅ​ឡើយ។ ចំពោះ​តម្លៃ​របស់​វា​អាច​ឡើង​ខ្ពស់​ជាង​ជំនាន់​មុន ស្រប​ពេល​ដែល​កាល​ពី​ចេញ​ផ្សាយ Black Shark 2 ​មាន​តម្លៃ ៣ ៤៩៩ យន់​ឬ​ ៥០០ ដុល្លារ​ស្តើង។

រំឭក​ថា​ស្មាតហ្វូន​មាន RAM 12GB ​បច្ចុប្បន្ន​រួម​មាន ASUS ROG Phone 2, Galaxy Note10+, OnePlus 7 Pro និង Black Shark 2 Pro ជា​ដើម៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ