• ចិន ប្រកាសថា ត្រីមួយភេទនេះ ត្រូវបានផុតពូជពីពិភពលោកហើយ

    ត្រី Chinese paddlefish ឬ ត្រីដាវ (swordfish) ត្រូវបានចិនប្រកាសជាផ្លូវការថាផុតពូជហើយ បន្ទាប់ពីបានរស់រានមានជីវិតលើផែនដីយ៉ាងហោចណាស់១៥០លានឆ្នាំ។ វាត្រូវបានគេឱ្យដឹងថា ជាត្រីដ៏ធំបំផុតមួយ ក្នុងចំណោមត្រីទឹកសាបធំបំផុតទាំង១០។ ត្រីនេះធ្លាប់បានគេឃើញហែលទឹកម្ដងនៅតាមដងទន្លេយ៉ង់ស្សេ ហើយចាប់តាំងពីឆ្នាំ២០០៣មក មិនដែលមាននរណាម្នាក់ប្រទះឃើញវានោះទេ។ ការសិក្សាស្រាវជ្រាវដែលចុះផ្សាយក្នុងទស្សនាវដ្តីវិទ្យាសាស្ត្របរិស្ថានសរុបប៉ាន់ប្រមាណថា ត្រី Chinese paddlefish ចុងក្រោយទំនងជាបានងាប់នៅចន្លោះឆ្នាំ២០០៥ និងឆ្នាំ២០១០។

    ត្រី paddlefish ត្រូវបានគេចាត់ទុកថា មានហានិភ័យជិតផុតពូជ និងស្ទើរតែជិតផុតពូជក្នុងឆ្នាំ១៩៩៣ ដោយសារការនេសាទហួសកម្រិត និងការបែកខ្ញែកនៃជម្រក។ នៅឆ្នាំ១៩៨១ ទំនប់ Gezhouba ត្រូវបានសាងសង់នៅលើទន្លេយ៉ង់ស្សេ ក្នុងខេត្តហ៊ូប៉ី ធ្វើឱ្យប៉ះពាល់ចំនួនត្រី និងធ្វើឱ្យត្រីពិបាកនឹងមានឱកាសបន្តពូជ។ សម្រាប់ហេតុផលដូចគ្នានេះ ត្រីកម្រមួយចំនួននៅក្នុងទន្លេរួមមាន ផ្សោត Baiji (Yangtze dolphin) និងត្រី sturgeon របស់ចិន ក៏រងការប៉ះពាល់ផងដែរ។ Chinese paddlefish ជាប្រភេទត្រីទឹកសាបធំជាងគេបំផុតក្នុងលោក ដែលអាចមានប្រវែងរហូតដល់ ៧ម៉ែត្រ​ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ