ឆេះខ្លោចសឹងតែគ្មានសល់ តែឥឡូវនេះ​ ជីវិតថ្មីចាប់ផ្តើមលូតលាស់វិញហើយ!

ប្រិយមិត្តប្រាកដជាបានទទួលជ្រាបច្បាស់ទាកទងទោនឹងភ្លើងឆេះព្រៃនៅប្រទេសអូស្ត្រាលី ដោយក្រុម​អ្នក​អេកូឡូស៊ី បរិស្ថាន​ប្រចាំ​សាកលវិទ្យាល័យ Sydney បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​អូស្ត្រាលី News.com.au ដូច្នេះ​ថា តាម​ការប៉ាន់ស្មាន​ថនិកសត្វ បក្សី និង​សត្វ​ល្មូ​ន​ប្រមាណ ៤៨០ លាន​ក្បាល​បាន​ងាប់​នៅក្នុង​ភ្លើង​ឆេះ​ព្រៃ ដែល​កំពុង​បន្ត​ឆាប់ឆេះ​យ៉ាង​សន្ធោសន្ធៅ​ជុំវិញ​អូស្ត្រាលី ចាប់តាំងពី​កញ្ញា ឆ្នាំ​២០១៩ មក​។ យោងតាម​ការចុះផ្សាយ​សារព័ត៌មាន Independent សត្វ ៨ ពាន់​ក្បាល ដែល​ជឿថា​បាន​ងាប់​ក្នុងចំណោម​នោះ​គឺ សត្វ​ខ្លាឃ្មុំ​អូស្ត្រាលី (Koalas) ។

បន្ទាប់ពីអគ្គីភ័យត្រូវបានរលត់ជាស្ថាពរ ក្រោយមកប៉ុន្មានថ្ងៃនេះក៏មាន កម្រង​រូបភាព​ដ៏​អស្ចារ្យ បាន​បង្ហាញ​ពី​ឥទ្ធិពល​នៃ​ជីវិត​របស់​ធម្មជាតិ​ដែល​ប្រឹងប្រែង​ជម្នះ​បន្ត​រស់រាន​មាន​ជីវិត​ជា​ថ្មី ក្រោយ​ទទួល​រង​នៃ​ការ​ឆេះ​ខ្លោចពី​ភ្លើង​ឆេះ​ព្រៃ​ដ៏​សាហាវ​មិន​ធ្លាប់​មាន​ក្នុង​ប្រទេស​អូស្ត្រាលី ។ ស្លឹក​ពន្លក​ពណ៌​ផ្កាឈូក និង ​ត្រួយ​ខ្ចី ត្រូវ​បាន​ឃើញ​ដុះ​លូតលាស់​ជា​ថ្មី តាម​គល់​ឈើ និង​ មែក​ឈើ​ដែល​ងាប់ ក្រោយ​ឆេះ​ខ្លោច​ដោយ​សារ​ភ្លើង​ព្រៃ ។ កម្រង​រូបភាព​នៃ​ការ​រស់រាន​ជីវិត​ថ្មី​របស់​ដើម​ឈើ ដែល​បាន​ឆេះ​ខ្លោច​អស់​ទាំង​នេះ ត្រូវ​បាន​ថត​បាន​ដោយ​អ្នក​ថត​រូប​ក្នុង​តំបន់ ២ រូប​ Murry Lowe និង Mary Voorwinde ដែល​រស់​នៅ​ក្នុង​តំបន់ Kulnura នៃ​រដ្ឋ New South Whales ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ