ចាប់បានបុរសម្នាក់ ដើមកំណើតជាជនជាតិរៀតណាម ត្រូវបានសង្ស័យថាលួចដុតព្រៃនៅអូស្ត្រាលី

អូស្ត្រាលី៖ បុរសនៅរដ្ឋ New South Wales ម្នាក់រងការចោទប្រកាន់ពីបទលួចដុតព្រៃនៅឯប្រទេសអូស្ត្រាលី។ បុរសឈ្មោះ Michael Truong អាយុ៣៦ឆ្នាំ គ្មានទីលំនៅច្បាស់លាស់ (មានដើមកំណើតជាជនជាតិវៀតណាម) ត្រូវបានចាប់ខ្លួនដោយអ្នកស្រុក Johnsonville ដែលមានចម្ងាយប្រហែល ២០ គីឡូម៉ែត្រភាគខាងកើតនៃក្រុង Bairnsdale។ យោងតាមប្រភពព័ត៌មាន Daily Mail បានឲ្យដឹងថា ប្រជាពលរដ្ឋជាច្រើនមានការខឹងសម្បារនឹងបុរសរូបនោះយ៉ាងខ្លាំង ពេលឃើញលោកបង្ហាញខ្លួននៅឯតុលាការ Bairnsdale Magistrates។

ប្រជាពលរដ្ឋរស់នៅតំបន់នោះផ្ទុះការខឹងសម្បារយ៉ាងខ្លាំង ហើយបានស្នើរសុំឲ្យតុលាការកាត់ទោសប្រហារជីវិតបុរស (ព្យួរ.ក) តែម្តង ដោយសារតែមានមនុស្សយ៉ាងហោចណាស់៣នាក់បានស្លាប់ សត្វព្រៃរាប់រយលានក្បាលបានស្លាប់ និងព្រៃឈើរាប់សិបហិចតាត្រូវបានបំផ្លាញ ដោយសារតែភ្លើងឆេះព្រៃនោះ។ ខណៈពេលនេះ ជនសង្ស័យត្រូវបានបន្តឃុំខ្លួននៅឡើយ និងរងចាំឡើងតុលាការជាថ្មីម្តងទៀតនៅខែមេសាខាងមុខ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ