• Real Madrid ឡើងវគ្គ​ផ្តាច់ព្រ័ត្រ ក្រោយ​បំបាក់ Valencia 3-1 នៃពាន Spanish Super Cup

    (រីយ៉ាដ)៖ ក្រុមបាល់ទាត់អធិរាជស Real Madrid បានឡើងទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Spanish Super Cup ក្រោយបំបាក់ក្រុម Valencia ក្នុងលទ្ធផល ៣-១ ខណៈក្រុម FC Barcelona ត្រូវប៉ះ Atletico Madrid យប់នេះក្នុងការស្វែងរកក្រុមឡើងទៅជួបក្រុមលោក Zidane នៅវគ្គផ្តាច់ព្រ័ត្រ នៅប្រទេសអារ៉ាប៊ីសាអូឌីត។

    ក្រុមដែលមានលោក Zidane ជាគ្រូបង្គោលបានធ្វើការនាំមុខ ៣គ្រាប់មុន ក្នុងនោះខ្សែបម្រើ Toni Kroos រកបានគ្រាប់ទី១ នៅនាទី១៥ ពីការធ្វើបានយ៉ាងល្អដោយទទួលបាល់ជ្រុងចូលទីគូប្រជែង ហើយមិត្តរួមក្រុម Isco បន្ថែមមួយគ្រាប់នៅនាទី៣៩ និងខ្សែបម្រើឆ្នើម Luka Modric រកបាននៅនាទី៦៥ ខណៈក្រុម Valencia តាមបានតែ ១គ្រាប់វិញពីការធ្វើបានសម្រេចដោយកីឡាករ Dani Parejo នៅនាទីចុងម៉ោង ដោយបាល់ប៉េណាល់ទី ១១ម៉ែត្រ ដោយសារបាល់ប៉ះកីឡាករខ្សែការពារ Sergio Ramos។

    គិតត្រឹមពេលនេះក្រុម Real Madrid ទើបតែឈ្នះពានរង្វាន់ប្រចាំលីគអេស្ប៉ាញ Spanish Super Cup បានចំនួន ១០លើកផងចាប់តាំងពីឆ្នាំ១៩៤៧ មកដល់ឆ្នាំ២០១៧ ដោយពានរង្វាន់នេះមានតែ ៤ក្រុមប៉ុណ្ណោះធ្វើការប្រជែងដោយសុទ្ធតែជាជើងខ្លាំងនៃលីគកំពូល LaLiga ដែលមានសិទ្ធិប្រកួត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ