តួរ Thor ប្រកាសបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ១លានដុល្លារ ដើម្បីជួយពន្លត់អគ្គីភ័យនៅអូស្រ្តាលី

តារាសម្តែងហូលីវូដ Chris Hemsworth បានប្រកាសបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន១លានដុល្លារអាមេរិក (USD1,000,000) ដើម្បីជួយដល់ការពន្លត់អគ្គិភ័យនៅអូស្រ្តាលី ខណៈដែលភ្លើងឆេះព្រៃនៅប្រទេសអូស្រ្តាលីបានកំពុងបន្តយ៉ាងខ្លាំងក្លាឆាបឆេះព្រៃអស់រាប់លានហិចតា មនុស្សជាង ២០នាក់ និងជីវិតសត្វរាប់ពាន់លានត្រូវបានបាត់បង់ជីវិត។

Hemsworth បាននិយាយនៅលើបណ្តាញសង្គម Instagram ថា ៖ “ខ្ញុំចង់គាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃក្នុងប្រទេសអូស្ត្រាលី។ ក្រុមគ្រួសារនិងខ្ញុំ កំពុងបរិច្ចាគថវិកា១លានដុល្លារ ដោយសង្ឃឹមថាអ្នកទាំងអស់គ្នាអាចចូលរួមដែរ។ លោកក៏បានបន្តថា លោកបានបន្ថែមតំណភ្ជាប់ដើម្បីឲ្យអ្នកចង់បរិច្ឆាគថវិកាគាំទ្រដល់ក្រុមពន្លត់អគ្គីភ័យ អង្គការសប្បុរសធម៌ដែលកំពុងខិតខំប្រឹងប្រែងដើម្បីផ្តល់ការគាំទ្រនិងការសង្គ្រោះក្នុងកំឡុងពេលដ៏លំបាកនេះ។

បញ្ហាភ្លើងឆេះព្រៃនៅក្នុងប្រទេសអូស្រ្តាលីបានសម្លាប់សត្វប្រមាណជា ៥០០ លានក្បាល បើគិតមកត្រឹមពេលបច្ចុប្បន្ននេះ។ អ្វីដែលជាការសោកស្តាយបំផុតនោះគឺ សត្វខ្លាឃ្មុំអូស្រ្តាលី (ប្រភេទសត្វកម្រដែលមានតែនៅលើទឹកដីអូស្ត្រាលី) ប្រមាណជា ៨ ០០០ ក្បាលក៏ត្រូវបានស្លាប់ក្នុងហេតុការណ៍នេះដែរ។ ក្រៅតែពីជីវិតសត្វក៏មានដែររុក្ខជាតិកម្រនិងដើមឈើធំៗជាច្រើនត្រូវបានឆេះខ្ទេចខ្ទី ហើយគេមិនដឹងច្បាស់ថា តើគេនឹងត្រូវការពេលវេលាយូរប៉ុណ្ណានោះទេ ដើម្បីទទួលបានធនធានធម្មជាតិដែលបាត់បង់នេះត្រឡប់មកវិញ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ