ចូលឆ្នាំថ្មីភ្លាម ប៉ូលីសហុងកុងឃាត់ខ្លួនអ្នកតវ៉ាជាង ៤០០នាក់

ប៉ូលីសហុងកុងបាននិយាយថា ពួកគេបានចាប់ខ្លួនមនុស្ស ៤២០នាក់ ក្នុងកំឡុងពេលបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលនៅថ្ងៃចូលឆ្នាំថ្មី។ ប៉ូលីសបានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះថា ភាគច្រើននៃអ្នកដែលត្រូវបានចាប់ខ្លួន បានធ្វើបាតុកម្មនៅកោះហុងកុងភាគកណ្តាល កាលពីថ្ងៃពុធ។ ពួកគេបាននិយាយថា មនុស្សដែលត្រូវបានចាប់ខ្លួនមានអាយុចាប់ពី ១២ឆ្នាំ ដល់ ៨១ឆ្នាំ។ មន្ត្រីប៉ូលីសក៏បានសង្ស័យដែរថា ក្រុមបាតុករបានចូលរួមនៅក្នុងការប្រជុំខុសច្បាប់មួយ។

ក្រុមអ្នកតវ៉ានៅតែបន្តធ្វើសកម្មភាពតាមដងផ្លូវ បន្ទាប់ពីប៉ូលីសបានបញ្ជាឱ្យអ្នករៀបចំកម្មវិធីបញ្ឈប់ការដើរក្បួននេះ ដោយសារថាវាមានទាំងសកម្មភាពបំផ្លិចបំផ្លាញ។ ប្រភពក៏បានរាយការណ៍ថា ការបំផ្លិចបំផ្លាញ និងការដុតផ្ទះត្រូវបានធ្វើឡើងម្តងហើយម្តងទៀតនៅតាមសាខាធនាគារ និងភោជនីយដ្ឋានក្នុងអំឡុងពេលនៃការតវ៉ាពីរថ្ងៃនេះ។ យ៉ាងណាក៏ដោយការរិះគន់ជាសាធារណៈអំពីការចាប់ខ្លួនមនុស្សជាច្រើនបាននិងកំពុងកើនឡើង។ ក្រុមអ្នករិះគន់និយាយថា ប៉ូលីសបានចាប់ខ្លួនបាតុករ និងសូម្បីតែមនុស្សធម្មតាដែលមិនបានទាក់ទងនឹងការតវ៉ានេះ។ គួរឱ្យដឹងដែរថា បាតុកម្មប្រឆាំងរដ្ឋាភិបាលនៅហុងកុង បានបន្តអស់រយៈពេលជិត ៧ខែមកហើយ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ