កម្ពុជាគ្រោងទិញអគ្គិសនីដើរដោយធ្យូងថ្មពីប្រទេសឡាវចំនួន ២៤០០ មេហ្គាវ៉ាត់ ដោយសារតែ…

រាជរដ្ឋាភិបាលកម្ពុជាគ្រោងទិញអគ្គិសនីដើរដោយធ្យូងថ្មពីប្រទេសឡាវចំនួន ២៤០០ មេហ្គាវ៉ាត់ក្នុងរយៈពេល ៣០ ឆ្នាំ ដើម្បីបំពេញតម្រូវការប្រើប្រាស់អគ្គិសនី និងការរីកចំរើនសេដ្ឋកិច្ចជាតិពីមួយឆ្នាំទៅមួយឆ្នាំ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ម៉ម ប៉ុននាង អ្នកនាំពាក្យព្រឹទ្ធសភា។ ក្នុងនោះឯកឧត្តមបានលើកឡើងថា ការទិញអគ្គិសនីពីប្រទេសឡាវនេះ គឺឆ្លើយតបទៅនឹងការរីកចម្រើននៃប្រទេសកម្ពុជាលើគ្រប់វិស័យជាពិសេសផ្នែករោងចក្រ សហគ្រាសធុនតូច មធ្យម និងធុនធំជាច្រើននៅទូទាំងប្រទេស និងតម្រូវការប្រជាពលរដ្ឋតាមគេហដ្ឋានផងដែរ។

ទន្ទឹមនឹងនេះដែរកម្ពុជាបានសម្រេចទិញអគ្គិសនីពីក្រុមហ៊ុន ធីអេសប៊ីភី សេកុង និងក្រុមហ៊ុន សេកុង សឺមម័ល ផៅវ័រ ផ្លែន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយសារមានតម្លៃថោកជាងការទិញពីប្រទេសថៃ និងប្រទេសវៀតណាម។ បន្ថែមពីនេះរោ​ង​ច​ក្រដើរដោយ​ធ្យូ​ង​ថ្ម​រ​ប​ស់​ឡា​វ​នេះ​ គឺ​គេ​ស​ង់នៅក​ន្លែ​ង​រ៉ែ​​ធ្យូងថ្មតែម្តងដើម្បីកា​យយកធ្យូងថ្មផលិតអគ្គិសនីបញ្ជូ​នម​កលក់ឲ្យកម្ពុជាតែ​មួយ​ប៉ុ​ណ្ណោះ។

យ៉ាងណាមិញនៅថ្ងៃនេះព្រឹទ្ធសភានឹងបើកសម័យប្រជុំពេញអង្គដើម្បីពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម​​លើការធានាទូទាត់ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឲ្យទៅក្រុមហ៊ុនរបស់ប្រទេសឡាវទាំងពីនេះ ដើម្បីផ្តល់ទំនុកចិត្តក្នុងការសាងសង់រោងចក្រ​​ផលិតអគ្គីសនីដើរដោយធ្យូងថ្មរសម្រាប់លក់ឱ្យកម្ពុជានេះ។ គួរបញ្ជាក់ផងដែរថាកិច្ចព្រមព្រៀងទិញអគ្គិសនីនេះរដ្ឋាភិបាលកម្ពុជា និងភាគីឡាវបានឯកភាពគ្នារួចហើយ ដោយឡែកចំពោះពេលវេលាជាក់ស្ដែង គឺរងចាំតែច្បាប់ធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យទៅក្រុមហ៊ុនឡាវ និងការសាងអនុស្ថានីយ៍តបណ្តាញចូលមកកម្ពុជាតែប៉ុណ្ណោះ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ