• មនុស្សស្លាប់កើនដល់ ៣០នាក់ ក្នុងគ្រោះទឹកជំនន់ដ៏អាក្រក់ នៅរដ្ឋធានីរបស់ឥណ្ឌូណេស៊ី

    (ហ្សាការតា)៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ីនាថ្ងៃព្រហស្បតិ៍នេះ បានបញ្ជាក់បន្ថែមថា ចំនួនមនុស្សស្លាប់បាន កើនដល់៣០នាក់ហើយ ដោយសារតែគ្រោះទឹកជំនន់ដ៏អាក្រក់នៅទីក្រុងហ្សាការតា។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Kyodo News នៅយប់ថ្ងៃព្រហស្បតិ៍ ទី០២ ខែមករា ឆ្នាំ២០១៩។

    រដ្ឋធានីហ្សាការតារបស់ឥណ្ឌូណេស៊ី និងតំបន់ជុំវិញនោះ បានទទួលរងការធ្លាក់ភ្លៀងខ្លាំងជោគជាំខុសពីធម្មតា ចាប់តាំងពីថ្ងៃអង្គារ សប្តាហ៍នេះ ដែលជាហេតុបង្កឲ្យមានគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ រួមនិងបំណាក់ដី។ ដោយសារតែគ្រោះទឹកជំនន់ ការធ្វើដំណើរ ក្នុងទីក្រុងត្រូវជួបភាពលំបាកខ្លាំង រីឯនៅតំបន់ជាច្រើនត្រូវកាត់ផ្តាច់ចរន្តថាមពលអគ្គិសនី។ ជាមួយគ្នានោះ ប្រជាជនឥណ្ឌូណេស៊ី សរុបជាង ៦ម៉ឺននាក់ ដែលរស់នៅក្នុងហ្សាការតា ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយលំនៅឋានរាប់ពាន់ខ្នងបានរងការខូចខាត។

    គួរជម្រាបថា យោងតាមការព្យាករណ៍របស់ទីភ្នាក់ងារឧតុនិយមឥណ្ឌូណេស៊ី ភ្លៀងអាចនឹងបន្តធ្លាក់ខ្លាំងរហូតដល់ថ្ងៃសៅរ៍សប្តាហ៍ នេះ ឬរហូតដល់ថ្ងៃអង្គារសប្តាហ៍ក្រោយ នៅក្នុងទីក្រុងហ្សាការតា។ ដោយឡែក កំឡុងគ្រោះទឹកជនន់មួយកាលពីឆ្នាំ២០០៧នៅ ក្នុងរដ្ឋធានីហ្សាការតានិងតំបន់ជុំវិញនោះ បានសម្លាប់ មនុស្សយ៉ាងតិច៨០នាក់ រីឯ៣២០,០០០នាក់ត្រូវចាកចេញពីលំនៅឋាន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ