• មនុស្សខ្លះពិតជាអាក្រក់មែន! ញាត់ដែកគោលក្នុងនំបុ័ង បោះឲ្យឆ្កែស៊ី

    កាលពីប៉ុន្មានថ្ងៃនេះក្រុមអ្នកប្រើប្រាស់បណ្ដាសង្គម ដែលស្រលាញ់សត្វឆ្កែបានផ្ទុះការរិះគន់យ៉ាងខ្លាំង ក្រោយពីមានរូបភាពជាច្រើនសន្លឹកបង្ហាញអំពីសត្វឆ្កែស៊ីនំបុ័ង និងសាច់ក្រក ដែលមានជាប់ដែកគោលនិងម្ជុលនៅខាងក្នុងត្រូវបានគេយកទៅបង្ហោះពេញបណ្តាញសង្គម។ ក្រុមអ្នកប្រើប្រាស់បណ្តាសង្គមជឿថា នំបុ័ងនិងសាច់ក្រកដែលមានដែកគោលនិងម្ជុលដូចនេះពិតណាស់ជាស្នាដៃរបស់មនុស្ស មិនមែនជារឿងចៃដន្យឡើយ។ តើអ្នកណាជាអ្នកធ្វើរឿងនេះ? ធ្វើដើម្បីអ្វី? ហេតុអ្វីក៏ឃោរឃៅម្លេះ? សត្វឆ្កែក៏មានជីវិតដែរហេតុអ្វីចិត្តដាច់ធ្វើដូចនេះ?

    ទាំងនេះគឺសុទ្ធតែជាសំណួររបស់ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម ដែលចោទសួរក្នុងបំណងចង់ដាសតឿនអ្នកដល់អ្នកធ្វើរឿងនេះឲ្យចេះពិចារណាឡើងវិញនូវទង្វើអមនុស្សធម៌របស់គេ។ អ្នកខ្លះបានបញ្ចេញមតិថា គួរបង្កើតច្បាប់ការពារសិទ្ធសត្វ ហើយអ្នកធ្វើសកម្មភាពអមនុស្សធម៌នេះត្រូវតែទទួលទោសទៅតាមផ្លូវច្បាប់។ ចំពោះប្រិយមិត្តវិញ តើមានមតិយោបល់យ៉ាងណាដែរជុំវិញករណីខាងលើនេះ?

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ