• Selena Comez រកលុយពី Apple ខ្ទង់លានដុល្លារ ពីការផ្សាយពាណិជ្ជកម្ម iPhone Pro 11 តាមរយៈបទចម្រៀង Lose You to Love Me

    តារាចម្រៀងវ័យក្មេង Selena Gomez ដែលមានវ័យ ២៦ ឆ្នាំដែលនាងកើតនៅលើទឹកដីTexas នៃសហរដ្ឋអាមេរិក ជាពិសេសនាងកំពុងតែមានឈ្មោះបោះសម្លេងខ្លាំងមួយនៅលើប្រទេសសហរដ្ឋអាមេរិក ដែលសព្វថ្ងៃនេះមានទ្រព្យសម្បត្តិជាង ៣០០លានដុល្លារអាមេរិកបើគិតត្រឹមឆ្នាំ ២០១៨។

    កាលពីថ្មីៗនេះក្រុមហ៊ុនផលិតស្មាតហ្វូនល្បីឈ្មោះមួយរបស់អាមេរិក ដែលល្បីថាមិនដែលចេះផ្សាយពាណិជ្ចកម្មជាមួយតារារូបណាឡើយ បែរជាមកភ្លាត់ស្នៀតចាយលុយខ្ទង់លានដុល្លារ លើតារាស្រីល្បីឈ្មោះមួយរូបដើម្បីអោយជួយលក់ផលិតផល iPhone 11pro របស់ខ្លួននៅក្នុងបទសចម្រៀងមួយបទដែលមានឈ្មោះថា Lose You to Love Me ដែលក្នុងបទចម្រៀងមួយនេះរបស់ Selena Gomez ត្រូវបានថតដោយទូរស័ព្ទដៃស្មាតហ្វូត iPhone 11pro ។

    Apple កំពុងផ្សព្វផ្សាយបទចម្រៀងនៅលើ Apple Music និង YouTube ដែលវាបានបញ្ចូលឈុតមួយនាទីរបស់តារាល្បី Selena Gomez ដើម្បីទាញចំហាយល្បីអោយកាន់តែខ្លាំងពីតារាមាឌស្តើងរូបនេះ​។ លោក Billie បានរាយការណ៍ថាលោក Sophie Muller អ្នកដឹកនាំរឿងដែលបានធ្វើការជាមួយ Gomez ក្នុងរឿង “Good for you” បានថតវីដេអូចុងក្រោយដោយប្រើតែ iPhone 11 Pro តែប៉ុណ្ណោះ។

    កាមេរ៉ារបស់ទូរស័ព្ទ iPhone 11 Pro គឺជាការធ្វើឱ្យប្រសើរឡើងខ្លាំងមែនទែន នៅក្នុងត្រកូល iPhone នៅឆ្នាំនេះ។ ម៉ាស៊ីនថតឡេនឌ័រថ្មីមានមុខងារ “Night Mode” ដែលត្រូវបានរចនាឡើងដើម្បីផ្តិតយករូបភាពល្អជាងមុនក្នុងពន្លឺទាបហើយតំណាង Apple បានលើកឡើងថាវាអាចថតវីដេអូកម្រិត 4K ជាមួយនឹងវីដេអូរហូតដល់ ៦០ ហ្វ្រេមក្នុងមួយវិនាទីហើយលើសពីនេះ iPhone បានបន្ថែមកម្មវិធីកាត់តវីដេអូផងដែរ ដែល iPhone ចង់បង្ហាញទៅកាន់ពិពលលោកថា “ខ្លួនជាស្តេចនៃកាមេរ៉ា”។

    វាជាក្បួនទីផ្សារមួយដ៏ល្អបំផុតមួយ ដែល iPhone មិនដែលធ្វើទាល់តែសោះក្នុងប្រវត្តិសាស្រ្តលក់របស់ខ្លួន ហើយនេះជាលើកទី១ ហើយ ដែលអាយហ្វូនយកកាមេរ៉ា ៣ គ្រាប់របស់ខ្លួនទៅថតវីដេអូបទចម្រៀងរបស់តារាល្បី Selena Gomez ហើយក្បួន Marketing មួយនេះបានធ្វើអោយពិភពលោក អស់សង្ស័យជាមួយនឹងកាមេរ៉ាភ្នែកបីរបស់ខ្លួន ហើយពិភពលោកនឹងទទួលស្គាល់ថា iPhone 11 pro ពិតជាកំពូលកាមេរ៉ាក្នុងលោក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ