ម្ចាស់ជ័យលាភី កម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior រដូវកាលទី១ បានរកឃើញហើយ ដោយបេក្ខជន ភឿន សុភាព ដែលមានលេខសម្គាល់លេខ១។ ដោយនេះជាលទ្ធផលផ្លូវការដែលប្រកាសនៅក្នុង Cambodian Idol Junior វគ្គ ផ្ដាច់ព្រ័ត្រដែលបានធ្វើឡើងនៅរាត្រីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ នៅស្ទូឌីយោហង្សមាសក្នុងផ្សារទំនើប AEON MALL SEN SOK CITY ជាន់ទី២។
ដោយម្ចាស់ជ័យលាភី ភឿន សុភាព មានកិត្តិយសទទួលពានពីឯកឧត្តម ខៀវ កញ្ញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងលោកជំទាវ។ សូមរំលឹកថា ម្ចាស់ជ័យលាភី ចាន់ សុបញ្ញា ទទួលបានប្រាក់រង្វាន់ ១០០លានរៀល និងក្លាយខ្លួនជាតារាចម្រៀងកុងត្រាជំនាន់ថ្មីរបស់ផលិតកម្មរស្មីហង្សមាស។ កម្មវិធីប្រឡងចម្រៀងកុមារ Cambodian Idol Junior រដូវកាលទីមួយនេះទទួលបានការឧបត្ថម្ភផ្ដាច់ មុខដោយ vivo S1 ស្វែងរកស្តាយថ្មីរបស់អ្នក ដោះសោរដោយស្កេនក្រយ៉ៅដៃលើអេក្រង់ | AI សែលហ្វី 32 MP ៕