Controller របស់ Xbox និង PS4 អាចភ្ជាប់លេងហ្គេមលើ iPhone និង iPad បាន

Apple បានអនុញ្ញាតឲ្យអ្នកអាចភ្ជាប់ដៃតេឡេ PS4 និង Xbox ឥតខ្សែ ដើម្បីលេងហ្គេមលើ iPhone, iPad និង Apple TV ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការណ៍ជំនាន់ទី១៣ ថ្មី បានយ៉ាងងាយស្រួលបំផុត។

លើសពីនេះ អ្នកក៏អាចភ្ជាប់ដៃតេឡេច្រើន លើឧបករណ៍តែមួយផងដែរ។ រឹតតែអស្ចារ្យ អ្នកក៏អាចភ្ជាប់ដៃតេឡេ Xbox និង PS4 លើឧបករណ៍តែមួយទៀតផង។

វិធីភ្ជាប់ដៃ PS4

– នៅលើ iPhone និង iPad សូមចូលទៅកាន់ Settings > Bluetooth
– នៅលើ Apple TV សូមចូលទៅកាន់ Settings > Remotes រួច Devices > Bluetooth
– សូមចុចប៊ូតុង PlayStation និង ប៊ូតុង Share ឲ្យជាប់ក្នុងពេលតែមួយ នោះអ្នកនឹងឃើញឈ្មោះ DualShock 4 Wireless Controller លោតលើបញ្ជី Bluetooth
– ចុងក្រោយ គ្រាន់តែចុចដើម្បីភ្ជាប់ជាការស្រេច

វិធីភ្ជាប់ដៃ Xbox One និងជំនាន់ក្រោយៗ

– នៅលើ iPhone និង iPad សូមចូលទៅកាន់ Settings > Bluetooth
– នៅលើ Apple TV សូមចូលទៅកាន់ Settings > Remotes រួច Devices > Bluetooth
– ចុចប៊ូតុងឡូហ្គូ Xbox រួចចុចប៊ូតុង Connect នៅផ្នែកខាងលើ
– បន្ទាប់មកអ្នកនឹងឃើញឡូហ្គូ Xbox លោតភ្លើងញាក់ៗ ដែលបញ្ជាក់ថាអាចភ្ជាប់បាន
– ចុងក្រោយ ចូលទៅឆែកមើលបញ្ជី Bluetooth លើឧបករណ៍ Apple របស់អ្នក ហើយចុចយក Xbox Wireless Controller ដើម្បីភ្ជាប់ជាការស្រេច

សូមទស្សនាវីដេអូខាងក្រោម៖

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ